ចង់ប្រាប់ថា «អត់ស្រឡាញ់ទេ» តែដូចត្រង់ពេក មានវិធីអីល្អ?
- 2023-09-21 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ប្រាប់ថា «អត់ស្រឡាញ់ទេ» តែដូចត្រង់ពេក មានវិធីអីល្អ?
ចន្លោះមិនឃើញ
បើនិយាយពីចិត្តវិញគឺអត់ស្រឡាញ់ម្នាក់ហ្នឹងទេ តែមិនដឹងត្រូវប្រាប់គេថាម៉េចបើតាមរហូតចឹង! បើនិយាយត្រង់ទៅ គេពិបាកចិត្តមិនខាន។ ស្រីៗទាំងឡាយ! បើជួបរឿងនេះ ត្រូវចាំថា វិធីដែលល្អបំផុតនោះគឺឲ្យគេដើរចេញដោយខ្លួនឯង។ អ្នកអាចអនុវត្តផែនការសម្ងាត់មួយចំនួនខាងក្រោមនេះ៖
១. ណែនាំគាត់ទៅអ្នកផ្សេង៖ បើសិនមើលឃើញនរណាម្នាក់សាកសមជាមួយគាត់ គួររកឱកាសឲ្យពួកគេជួបគ្នា។ ថាមិនត្រូវគាត់អាចស្រឡាញ់អ្នកដែលយើងណែនាំនោះ។ តែបើគាត់មិនស្រឡាញ់ទេ ក៏គាត់អាចយល់ពីអត្ថន័យរបស់យើងដែរ។
២. ប្រាប់ថាត្រូវផ្ដោតលើការងារ៖ ជោគជ័យក្នុងការងារជារឿងសំខាន់ជាងរឿងស្នេហា។ គាត់អាចមានអារម្មណ៍ថាអ្នកមិនមែនបដិសេធគាត់ទេ គឺបដិសេធរឿងស្នេហាតែម្ដង។
៣. មិនមែនជាពេលល្អក្នុងការបង្កើតទំនាក់ទំនង៖ គួរប្រាប់ថាអ្នកទើបតែបំភ្លេចអ្នកចាស់ ដូច្នេះ អ្នកមិនចង់បង្កើតស្នេហាថ្មីពេលនេះទេ។ អ្នកត្រូវការពេលសម្រាក។
៤. កុំប្រាប់តាមការផ្ញើសារ៖ ទោះបីវាពិបាកក្នុងការនិយាយទល់មុខ តែអ្នកមិនគួរផ្ញើសារបដិសេធនោះទេ។ ពេលនិយាយគ្នាផ្ទាល់ អ្នកអាចបង្ហាញអារម្មណ៍របស់អ្នកដែលធ្វើឲ្យគាត់យល់បាន។
៧. មានមនុស្សក្នុងចិត្តហើយ៖ វាជាវិធីល្អមួយ។ មិនមែនបានន័យថាគាត់មិនល្អនោះទេ តែគ្រាន់តែថាអ្នកស្រឡាញ់អ្នកផ្សេងរួចហើយ។
៩. កុំសុំជំនួយ៖ ទោះអ្នកត្រូវការជំនួយប៉ុណ្ណា ក៏មិនត្រូវហៅគាត់ដែរ។
យ៉ាងម៉េចដែរ វិធីខាងលើ? កុំភ្លេចរើសវិធីណាមួយដើម្បីបញ្ជាក់ទៅគាត់ផងណា៎។ ធ្វើយ៉ាងណាឲ្យគាត់ដកខ្លួនដោយខ្លួនឯង ដោយមិនខូចចិត្តខ្លាំង៕