khenpheakdey@gmail.com

ទម្លាប់​ប្រចាំ​ថ្ងៃ​​៧​យ៉ាង​ ​បង្ក​ផល​ប៉ះ​ពាល់​​ដល់​សម្រស់​

  • 2023-09-11 01:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់​ គឺ​ពិត​ជា​សំខាន់​សម្រាប់​​​មនុស្សស្រីយើង ​អ្នកណាៗ​ក៏​ប្រាថ្នា​ចង់​បានសម្រស់​ស្រស់​ស្អាត​ដែរ។ ​ប៉ុន្តែ​​ពេល​ខ្លះ ​ទម្លាប់​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ អាច​បង្ក​ជា​បញ្ហា​ដល់​សម្រស់​បាន​ដូច​ជា៖ ​​​​​​​​​​​​​​​

១. ផាត់​មុខ​តុប​តែង​ខ្លួន​ញឹក​ញាប់​ពេក

ផាត់​មុខ​ តែង​ខ្លួន​ជា​ញឹក​ញាប់ ចូល​គេង​ដោយ​មាន​លាប​ម្សៅ​ផាត់​មុខ​ជា​ទម្លាប់​មិន​ល្អ​មួយ។ ការ​​ទុក​ជាតិ​ម្សៅ​ជាប់​មុខ​យូរ​​មិន​លាង​ជម្រះ​ចេញ​ពេល​ចូល​គេង​​នឹង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​ខូច។

២. ត្រូវ​ពន្លឺ​​​ថ្ងៃ​ខ្លាំង​ពេក​​​

អាកាស​ធាតុ​ក្ដៅ​ខ្លាំង ស្បែក​រង​​កាំ​រស្មី​ពន្លឺ​ថ្ងៃ ​UV ដោយ​មិន​មាន​ការ​ការពារ​​​ជា​រៀង​រាល់​ថ្ងៃ។ វា​បង្ក​ឲ្យ​ស្បែក​ស្ងួត​និង​ជ្រីវជ្រួញ​​ ឡើង​អុជ​ៗ​ចំណុច​ៗ។ ដូច​នេះ​គប្បី​មាន​វិធី​ការពារ​ខ្លួន​​កុំ​ឲ្យ​ស្បែក​រង​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ផង​ដែរ។

៣. ញ៉ាំ​អាហារ​មិន​​ត្រឹម​ត្រូវ​​​

ញ៉ាំ​​​​អាហារ​ត្រឹម​ត្រូវ​នោះ អាច​នាំ​ឲ្យ​សុខ​ភាព​ និង​សម្រស់​បាន​ប្រសើរ​។ ផ្ទុយ​ទៅ​វិញ​​​ របប​អាហារ​ណា​ដែល​​ខ្វះ​សារធាតុ​ចិញ្ចឹម​​ដូច​ជា​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ប្រចាំ​ថ្ងៃ​​​ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សម្រស់​ផង​ដែរ។

៤. គេង​មិន​បាន​គ្រប់​គ្រាន់

គេង​មិន​បាន​គ្រប់​​ធ្វើ​ឲ្យ​សុខ​ភាព​ទ្រុឌ​ទ្រោម ​និង​ទាក់​ទង​ដល់​​​​​​​​​​​​​​​​​​សម្រស់​ដែរ។ គេង​មិន​លក់​ស្កប់​ស្កល់​ធ្វើ​​ឲ្យ​អ័រម៉ូន​​​​ស្រ្តែស​​ដំណើរ​ការ​​ឲ្យ​មាន​អារម្មណ៍​តាន​តឹង​​តប់​ប្រមល់​កើត​មាន​​ឡើង​ហើយ​វា​កាត់​បន្ថយ​នូវ​​​សារធាតុ​ Collagen (សរសៃ​ទឹក​ប្រូតេអ៊ីន​ឆ្អឹង​ខ្ចី​) នាំ​ឲ្យ​រា​រាំង​ដល់​ការ​ចិញ្ចឹម​បំប៉ន​ដល់​ស្បែក។  

៥. ខាំ​ក្រចក​ដៃ​​​​

ទម្លាប់​ខាំ​ក្រចក​ដៃ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ក្រចក​ដៃ​អ្នក​ខូច​​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​បាក់តេរី​​ជា​ច្រើន​ឆ្លង​ចូល​តាម​មាត់​និង​​បង្ក​ជា​បញ្ហា​​​ជា​ច្រើន​ទាំង​​បញ្ហា​សុខភាព​និង​ទាក់​ទង​ដល់​សម្រស់​ផង​ដែរ។

៦. ជក់​បារី​

ជក់​បារី​​នាំ​ឲ្យ​មាន​ជាតិ​នីកូទីន​​​​​ក្នុង​ខ្លួន​ដែល​បង្ក​សរសៃ​ដឹក​នាំ​ឈាម​រួម​តូច។ សរសៃ​ឈាម​រួម​តូច​​ខ្លាំង​នេះ​បាន​បង្អាក់​នូវ​ដំណើរ​​ដឹក​នាំ​ឈាម​គ្រប់​គ្រាន់​​ទៅ​កាន់​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​ជាង​វ័យ។

៧. ពិសា​គ្រឿង​ស្រវឹង

ជាតិ​អាល់កុល​ក្នុង​ខ្លួន​​ច្រើន​គឺ​ប៉ះ​ពាល់​ទៅ​​ដល់​ស្បែក​ និង​សម្រស់​ទាំង​​មូល។ ជាតិ​អាល់កុល​​ក្នុង​ខ្លួន​ច្រើន​ធ្វើ​ឲ្យ​បាត់​បង់​​​​​ជាតិ​ទឹក​ពី​ក្នុង​​ស្បែក​និង​​ធ្វើ​ឲ្យ​រីក​សរសៃ​ឈាម​​ស្បែក​មុខ ថ្ពាល់​និង​ច្រមុះ​​នាំ​ឲ្យ​​សម្រស់​បាត់​បង់​ទៅ​តាម​នោះ​ដែរ៕

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen