អាហារបួសមានអត្ថប្រយោជន៍ខ្លាំងបំផុតចំពោះស្ត្រី
- 2023-09-07 01:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារបួសមានអត្ថប្រយោជន៍ខ្លាំងបំផុតចំពោះស្ត្រី
ចន្លោះមិនឃើញ
ក្នុងកម្មវិធីជំរុញអាហារបួសប្រចាំឆ្នាំ ២០១៦ លើកទី៤ ដែលរៀបចំឡើងដោយសមាគម អ៊ី គ័នតាវ ប្រចាំប្រទេសកម្ពុជាកាលពីសប្ដាហ៍មុននោះ គ្រូឧបជ្ឈាយ៍ ឡាយ បានថ្លៃថាអាហារបួសមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្ត្រីដូចជា៖
១.ជួយរក្សារូបរាងឲ្យបានស្រឡូនស្អាត៖អត្ថបទប្រយោជន៍ទី១ សម្រាប់មនុស្សស្រីគឺអាហារបួសអាចជួយថែរក្សារូបរាងកាយឲ្យនៅតែស្រឡូន។ ព្រោះវាគ្មានជាតិខ្លាញ់ និងមានប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ។
២.ជួយកាត់បន្ថយជំងឺមហារីក៖ព្រោះតែគ្មានសាច់ ហើយសម្បូរដោយបន្លែមានជីវជាតិទើបធ្វើអាចជួយស្ត្រីពីជំងឺកាចសាហាវនេះបានច្រើន។
៣.បន្ថយហានិភ័យជំងឺភ្នែកឡើងបាយ៖ហានិភ័យជំងឺភ្នែកឡើងបាយ នឹងធ្លាក់ចុះខ្លាំងនៅលើដែលស្ត្រីមិនបរិភោគសាច់។
៤.អាចកាត់បន្ថយគ្រោះថ្នាក់ជំងឺទឹកនោមផ្អែម៖របបអាហារបួសផ្ដល់បានជូនអត្ថប្រយោជន៍សំខាន់សម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងអាចកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍជំងឺនេះបានពាក់កណ្ដាល។
៥.ការហូបបួសនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៖ព្រោះរបបអាហារបួសភាគច្រើនសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះហើយគឺជាម៉ូលេគុលដែលអាចកាត់បន្ថយការខូចខាតសរសៃឈាមបេះដូង។
៦.ហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល៖ មានតែការបរិភោគអាហារដែលសម្បូរទៅដោយបន្លែដូចជាអាហារបួសនេះទេទើបអាចជួយ ឲ្យអ្នកនៅឆ្ងាយពីជំងឺដាច់សរសៃឈាមខួរក្បាលបាន។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចឲ្យការពារមិនឲ្យធាត់ទៀតផង។
៧.ស្ត្រីបំបៅដោះកូនក៏អាចញ៉ាំអាហារបួសបានដូចគ្នា ហើយក៏សម្បូរជីវជាតិសម្រាប់បំប៉នទារកផងដែរ៕