khenpheakdey@gmail.com

គជ់​ពាក់​ទៅ​ឃើញ​ចាស់​មែន?

  • 2017-01-13 06:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គជ់​គឺ​ជា​ប្រភេទ​គ្រឿង​អលង្កការ​ដែល​មាន​រាង​មូល ពណ៌ស​បែក​ពង​មាន់​ ពណ៌ស្លែ ឬស្វាយ ហើយ​ដែល​ស័ក្តិសម​សឹង​តែ​គ្រប់​កម្មវិធី។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​ភាគ​ច្រើន​គិត​ថា ​គជ់​​សម្រាប់​មនុស្ស​វ័យ​កណ្តាល និង​ចំណាស់​ប៉ុណ្ណោះ ក្មេងៗ​ពាក់ទៅ​អាច​ធ្វើ​ឲ្យ​មើល​ទៅ​ចាស់​ជាង​មុន?

តើ​ពិត​ជា​អញ្ចឹង​មែន​អត់? ឥលូវ​សាក​មក​ស្តាប់​សម្តី​របស់​អ្នក​ដែល​ពាក់​វា ថា​តើ​ពួក​គេ​គិត​យ៉ាង​ណា?

កញ្ញា ចរិយា​ ​និស្សិត​នៅ​វិទ្យាស្ថាន​បញ្ញាសាស្រ្ត​បាន​បញ្ចេញ​យោបល់​ថា «ខ្ញុំ​គិត​ថា​គ្រាន់​តែ​ពាក់​គជ់​ហ្នឹង​មិន​ប្រាកដ​ថា​ធ្វើ​ឲ្យ​យើង​ចាស់​ទេ វា​គ្រាន់​តែ​ជា​គ្រឿង​អល្លង្ការ​សម្រាប់​តុប​តែង​ខ្លួន​សោះ ហើយ​ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា​ពាក់​គជ់​ទៅ​ស្អាត​ ហើយ​មើល​ទៅ​ថ្លៃថ្នូរ»។ ដោយ​ឡែក​ការ​ពាក់​គជ់​ក៏​អាស្រ័យ​ទៅ​លើ​សម្លៀក​បំពាក់​ផង​ដែរ ប្រសិន​ជា​អ្នក​ស្លៀក​ពាក់​មើល​ទៅ​មិន​ស័ក្តិ​សម ទើប​វា​អាច​ធ្វើ​អោយ​យើង​មើល​ទៅ​ឃើញ​ចំណាស់។

ចំណែក​អ្នកស្រី ផល្លី ដែល​ជា​អ្នក​លក់​គ្រឿង​អល្លង្ការ​នៅ​ផ្សារធំ​ថ្មី បាន​ប្រាប់​កញ្ញា​ថា «ភាគ​ច្រើន​មនុស្ស​ដែល ជ្រើស​រើស​ប្រភេទ​គជ់​នេះ​គឺ​នារីៗ​អាយុ​ប្រហែល​២០​ឆំា្ន​ក្រាស់ ដោយសារ​គាត់​គិត​ថា ការ​ពាក់​គជ់​នេះ​មើល​ទៅ​មិន​សូវ​ឡូយ​ឆាយ ហើយ​សមរម្យ​ជាង​មាស»។

អ្នកស្រី​ថា​ការ​ដែល​ពាក់​គជ់​ឲ្យ​ស័ក្តិសម​ជាមួយ​ពេល​វេលា​នោះ​ គឺ​ការ​ចូលរួម​ពិធី​មង្គលការ ដែល​មនុស្ស​ចូល​ចិត្ត​បញ្ចេញ​នូវ​សម្រស់​របស់​គជ់​ក្នុង​ពីធី​នោះ រួម​ជាមួយ​នឹង​រូប​ដែល​មាន​សភាព​ភ្លឺៗ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា គជ់​នេះ​មិន​តម្រូវ​សម្រាប់​តែ​ពីធី​ធំៗ ពិសេសៗ​នោះ​ទេ ដោយ​ឡែក​យើង​ក៏​អាច​ពាក់​ក្នុង​ពីធី​ណាត់​ជួប​ធម្មតា ពេល​ទៅ​ធ្វើការ និង​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត​ផង។

យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ​កញ្ញា សុខលីន ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​និយាយ​ថា «ភាគ​ច្រើន​ស្រី​ក្មេងៗ គាត់​អត់​សូវ​ចង់​បាន​គជ់​ទេ ព្រោះ​គិត​ថា​សម្រាប់​តែ​អ្នក​វ័យ​រាង​ចំណាស់ ប៉ុន្តែ​បើ​តាម​ខ្ញុំ​គិត ពាក់​គជ់​ជួយ​លើក​សម្រស់​ទៅ​វិញ​ទេ ណាមួយ​ពេល​ពាក់​ទៅ​ឃើញ​ថ្លៃថ្នូរ​ផង ហើយ​បើ​ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចូល​ចិត្ត ពាក់គុជ់​ជាមួយ​រូប​ខ្លីៗ​ដែល​មើល​ទៅ​សមរម្យ​ជា​នារី»។

ចុះ​ប្រិយមិត្ត​ស្រីៗ​ផ្សេង​ទៀត​គិត​យ៉ាង​ម៉េច​ដែរ?      

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen