khenpheakdey@gmail.com

វិធី​ដោះស្រាយ​នៅ​ពេល​ដែល​អ្នក​ម្ដាយ​ចាញ់កូន​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​

  • 2017-04-06 06:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ហើយ​នោះ​ អ្នក​តែង​តែ​ប្រឈម​នឹង​ការ​ក្អួត​ចង្អោរ​ មិន​ស្រួល​ក្នុង​ខ្លួន​ ដែល​យើង​ហៅ​ថា​ចាញ់​កូន​ ដូច្នេះ​បើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​នេះ​អ្នក​គួរ​តែ​ធ្វើ​តាម​វិធី​ទាំង​នេះ​ ៖ ​

១.ញ៉ាំ​តិច​ៗ​តែ​ញឹក​ញាប់​ ៖​​ បើ​អ្នក​គ្មាន​អី​នៅ​ក្នុង​ពោះ​សោះ​ នោះ​វា​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ក្អួត​ចង្អោរ​កាន់​តែ​ខ្លាំង​ ដូច្នេះ​អ្នក​ត្រូវ​តែ​រក្សា​ការ​ញ៉ាំ​​តិច​ៗ​ឲ្យ​បាន​ញឹក​ញាប់​ ជៀស​វាង​ការ​ញ៉ាំ​ឆ្អែត​ជ្រុល។

២.ញ៉ាំ​អាហារ​ណា​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ៖ អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ដូច​ជា​ ពពួក​គ្រាប់​ធញ្ញជាតិ​ និង​ចៀសវាង​ ពី​អាហារ​ដែល​ ហិល​ ខ្លាញ់​ អាស៊ីដ​ និង​អាហារ​ចៀន​ដែល​បណ្ដាល​ឲ្យ​អ្នក​​រឹត​តែ​ចង់​ក្អួត​។

៣.​ញ៉ាំ​អាហារ​ដែល​ត្រជាក់​ ជាជាង​អាហារ​ដែល​ក្ដៅ​ ៖​​ ក្នុង​កំឡុង​ពេល​នេះ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ណា​ដែល​ត្រជាក់​ ព្រោះ​វា​ល្អ​ជាង​អាហារ​ដែល​ក្ដៅ។

៤.ញ៉ាំ​អាហារ​ភ្លាម​ៗ​ពេក​ក្រោក​ពី​គេង​ ៖​ អ្នក​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ស្រាប់​បន្ទាប់​ពី​អ្នក​ភ្ញាក់​ពី​គេង​ ដូច​ជា​នំប៉័ង​ រួច​សឹម​ក្រោយ​ពី​អ្វី​បន្ទាប់​ទៀត។​​​

៥.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ៖​ អ្នក​ត្រូវ​តែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ អ្នក​អាច​ញ៉ាំ​ទឹក​ក្រូច​ឆ្មា​ ទឹក​ត្រជាក់​ៗ ឬ​ក៏​អាច​ជា​ភេសជ្ជៈ​ ដែល​អ្នក​ចូល​ចិត្ត​ ប៉ុន្តែ​​មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​អី​ដែល​មិន​ល្អ​ដល់​សុខភាព​ឡើយ​។

៦.សម្រាក​ឲ្យ​បាន​ច្រើន​ ៖​ អ្នក​គួរ​តែ​សម្រាក​ឲ្យ​បាន​ច្រើន​ ជៀសវាង​ការ​ធ្វើ​ការ​ច្រើន​រហូត​ដល់​បាក់​កម្លាំង​។

៧.ស្រង់​ក្លិន​ពី​ផ្លែ​ក្រូច​ ៖​ អ្នក​អាច​កាត់​ផ្លែ​ក្រូច​ហើយ​យក​មក​ហិត​ ឬ​ក៍​អាច​ច្របាច់​យក​ទឹក​ស្រស់​មក​ញ៉ាំ​ក៍​បាន​ ដើម្បី​បន្ថយ​ការ​ចាញ់​កូន​។

៨.ទទួល​ទានទឹក​ខ្ញី ៖​ អ្នក​អាច​ធ្វើ​ទឹក​ខ្ញី​ ដូច​ពេល​ដែល​អ្នក​ផ្ដាសាយ​អីចឹង​ ព្រោះ​អាច​កាត់​បន្ថយ​ការ​ក្អួត​ចង្អោរ​បាន។

ការ​ចាញ់​កូន​គឺ​ជា​រឿង​ដែល​មនុស្ស​ស្រី​ជៀស​មិន​បាន​​ តែ​ធ្ងន់​ឬក៏​ស្រាល​គឺ​អាស្រ័យ​ទៅ​មនុស្ស​ស្រី​រៀង​ៗ​ខ្លួន​ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ចេះ​វិធី​ទប់ទល់​នឹង​វា​។

ប្រភព​ ៖ [Babycentre](​ http://www.babycentre.co.uk/l25005543/12-ways-to-ease-morning-sickness-photos)

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen