ស្ត្រីមានផ្ទៃពោះមិនត្រូវរំលងសារជាតិចិញ្ចឹមទាំង ៥ មុខនេះដាច់ខាត
- 2017-04-24 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីមានផ្ទៃពោះមិនត្រូវរំលងសារជាតិចិញ្ចឹមទាំង ៥ មុខនេះដាច់ខាត
ចន្លោះមិនឃើញ
ស្រ្តីជាម្តាយគ្រប់រូបតែងតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងកំលុងពេលដែលខ្លួនកំពុងមានផ្ទៃពោះ ជាពិសេសអ្នកម្តាយត្រូវប្រាកដថាកូនក្នុងផ្ទៃអាចទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ។ ខាងក្រោមនេះជាសារជាតិចិញ្ចឹមសំខាន់ទាំង ៦ មុខសម្រាប់ស្រ្តីកំពុងផ្ទៃពោះ៖
១. ជាតិប្រូតេអ៊ីន៖ ប្រូតេអ៊ីនធ្វើឱ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ។ អាហារដែលសម្បូរទៅដោយជាតិប្រូតអ៊ីនមានដូចជា ត្រី សាច់ ស៊ុត គ្រាប់ធញ្ញជាតិ ។ល។ ស្ត្រីមានផ្ទៃពោះត្រូវការជាតិប្រូតេអ៊ីនយ៉ាងហោចណាស់ពី ៧៥ ទៅ ១០០ មីលីក្រាម ក្នុងមួយថ្ងៃ ។
២. ជាតិដែក៖ វាមានជាប្រភេទថ្នាំគ្រាប់ជាតិដែកសម្រាប់ស្ត្រី ត្រូវលេបក្នុងកំលុងពេលមានផ្ទៃពោះ ។ ជាតិដែកធ្វើឱ្យកូនកើតគ្រប់គីឡូ ព្រមទាំងការកើតមិនគ្រប់ខែ ។ ក្រៅពីថ្នាំគ្រាប់ ក៏នៅមានអាហារមួយចំនួនដែលសម្បូរទៅដោយជាតិដែកខ្ពស់ដូចជា សាច់មាន់ ស៊ុត អយស្ទ័រ តៅហ៊ូ សណ្តែកដីលីង សណ្តែកកួរ គ្រាប់ស្វាយចន្ទី សូកូឡាខ្មៅ ។
៣. ជាតិអូមេហ្គា ៣ ៖ អូមេហ្គា ៣ បានមកពីខា្លញ់ត្រីសាល់ម៉ុន ឬត្រីធូណា ហើយវាជំនួយដល់សមត្ថភាពខួរក្បាលរបស់កូនក្នុងផ្ទៃ ។
៤. ជាតិកាល់ស្យូម៖ ស្ត្រីមានផ្ទៃពោះត្រូវការជាតិកាល់ស្យូមពី ១០០០ ទៅ ១៣០០ មីលីក្រាមក្នុងមួយថ្ងៃ ។ អាហារដែលសម្បូរជាតិកាល់ស្យូមមានដូចជា ទឹកដោះគោ យ៉ាអួរ ទឹកសណ្តែក តៅហ៊ូ ។
៥. ជាតិអ៊ូយ៉ូដ៖ ស្ត្រីមានផ្ទៃពោះត្រូវការជាតិអ៊ីយ៉ូដ ០.២២ មីលីក្រាមក្នុងមួយថ្ងៃ ។