ប្រការគួរប្រុងប្រយ័ត្ន បើមិនចង់ឲ្យកូនតូចមានគ្រោះថ្នាក់់
- 2017-04-27 09:52:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រការគួរប្រុងប្រយ័ត្ន បើមិនចង់ឲ្យកូនតូចមានគ្រោះថ្នាក់់
ចន្លោះមិនឃើញ
ក្មេងៗគឺងាយនឹងជួបគ្រោះថ្នាក់ណាស់បើឪពុកម្ដាយហ៊ានប្រហែសតែមួយពព្រិចភ្នែកព្រោះពួកគេកំពុងស្ថិតក្នុងវ័យដែលចង់ចេះចង់ដឹងរឿងគ្រប់យ៉ាងនៅជុំវិញគេ។ ខាងក្រោមនេះគឺជាក្បួនសុវត្ថិភាពខ្លះៗដែលអាណាព្យាបាលគួរអនុវត្តដើម្បីសុវត្ថិភាពកូនៗ៖
១. ការគេង៖ គួរតែគេងផ្ងារ ហើយកន្លែងគេងគួរតែស្រឡះមិនមានកន្សែង ខោអាវ ឬតុក្កតារញ៉េរញ៉ៃច្រើន។
២. ការពារស្លាក់៖ ត្រូវពិនិត្យជានិច្ចថាតុក្កតាកូនយើងលេងគ្មានផ្នែកណាតូចៗដែលពួកគេអាចលេបបាន។ សម្រាប់អាហារ គួរជៀសវាងអ្វីដែលគេអាចស្លាក់ដូចជាចំនិតសាច់ក្រក គ្រាប់ធញ្ញជាតិ ស្ករគ្រាប់ ឬ ពោត និងអាហារមួយចំនួនទៀត។
៣.ការពារធ្លាក់ និងរងរបួស៖ គួរដាក់កូនទ្វាររបារទាបៗពីរដើម្បីបង្ខាំងផ្នែកខាងលើនិងក្រោមនៃជណ្ដើរកុំឲ្យក្មេងធ្លាក់ ព្រមទាំងដាក់ចម្រឹងនៅបង្អួចផងដែរ។
៤. ការពាររលៀក ឬឆក់៖ កុំពរកូនពេលចម្អិនអាហារហើយគួរដាក់ម្ហូបក្ដៅឲ្យឆ្ងាយពីដៃក្មេង។ ត្រូវដកខ្សែឆ្នាំងអ៊ុន ប្រដាប់ផ្លុំសក់ ឬរបស់ដែលប្រើអគ្គិសនីមួយចំនួនទៀតពេលប្រើរួចហើយដាក់នៅកន្លែងសុវត្ថិភាពផុតដៃក្មេង។
៥. ការពារលង់ទឹក៖ បើឲ្យកូនហែលលេងក្នុងអាងទឹកជ័រយើងគួរប្រញាប់ចាក់ទឹកចេញបន្ទាប់ពីគេងូតរួច។ ម្យ៉ាងទៀង គម្របបង្គន់ ទ្វារបន្ទប់ទឹក ឬម៉ាស៊ីនបោកខោអាវគួរបិទឲ្យជិត។ មិនត្រូវមើលងាយរបស់ទាំងនេះទេព្រោះពួកវាអាចធ្វើឲ្យយើងស្ដាយក្រោយមួយជីវិត។
៦. ការអង្គុយ៖ តើអ្នកមានសំគាល់ក្មេងៗច្រើនអង្គុយជារាងអក្សរ W ដែរទេ? បើមែន អ្នកគួរបញ្ឈប់គេព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ការលូតលាស់ក្មេង។ គួរបញ្ចៀសវាមុនពេលក្លាយជាទម្លាប់។ គួរឲ្យក្មេងអង្គុយសណ្ដូកជើងត្រង់ ឬបត់ជើងជំនួសវិញ៕