អាហារ ៦យ៉ាង អាចធ្វើឲ្យស្រ្តីរលូតកូន នៅពេលមានផ្ទៃពោះ ដំណាក់កាលដំបូង
- 2017-07-05 00:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៦យ៉ាង អាចធ្វើឲ្យស្រ្តីរលូតកូន នៅពេលមានផ្ទៃពោះ ដំណាក់កាលដំបូង
ចន្លោះមិនឃើញ
នៅក្នុងត្រីមាសទី១ (៣ខែដំបូង) នៃការមានផ្ទៃពោះ ការលូតលាស់របស់អំប្រ៊ីយ៉ុង ត្រូវពឹងផ្អែកទាំងស្រុងទៅលើរបបអាហាររបស់ម្ដាយ។ ផ្ទុយទៅវិញ អាហារជាច្រើន អាចបង្កគ្រោះថ្នាក់ដល់ទារក រហូតធ្វើឲ្យរលូតបាន។
ខាងក្រោមនេះគឺជា អាហារទាំង ៦ យ៉ាង ដែលអាចធ្វើឲ្យរលូតកូន នៅពេលមានផ្ទៃពោះ ដំណាក់កាលដំបូងបាន៖
#១ ផ្លែម្នាស់
ផ្លែម្នាស់ ផ្ដល់ផលប៉ះពាល់គ្រោះថ្នាក់បំផុត ជាពិសេសនៅត្រីមាសទី១ នៃការមានផ្ទៃពោះ ពីព្រោះវាសម្បូរទៅដោយសមាសធាតុម្យ៉ាង ហៅថា Bromelain ដែលអាចធ្វើឲ្យមាត់ស្បូនទន់ និងនាំឲ្យមានការកន្ត្រាក់ស្បូន ហើយវាក៏អាចនាំឲ្យរលូតកូនផងដែរ។
#២ ផ្លែល្ហុង
ផ្លែល្ហុង ផ្ទុកទៅដោយអង់ស៊ីម ដែលអាចនាំឲ្យកើតមានការកន្ត្រាក់ស្បូន និងការរលូតកូន នៅក្នុងដំណាក់កាលដំបូង នៃការមានផ្ទៃពោះ។
#៣ ទឹកបន្ទាលកន្ទុយក្រពើ
ទឹកបន្ទាលកន្ទុយក្រពើ គឺជាភេសជ្ជៈសុខភាពមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្រាលនៅក្នុងខ្លួន ប៉ុន្តែប្រសិនបើអ្នកមានផ្ទៃពោះ វាអាចបណ្ដាលឲ្យហូរឈាមត្រគាក ដែលនាំឲ្យរលូតកូនបាន។
#៤ កាហ្វេ
សារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ បង្ហូរចេញនូវសារធាតុរាវពីរាងកាយ ដែលនាំឲ្យអ្នកខ្វះជាតិកាល់ស្យូម និងខ្សោះជាតិទឹក។ ខណៈពេលដែលស្ត្រីមានគភ៌ ត្រូវទទួលទានទឹកច្រើន កាហ្វេអ៊ីន អាចផ្ដល់ឲ្យអ្នកនូវរោគសញ្ញាជាច្រើន និងនាំឲ្យរលូតកូន ឬ ទារកកើតមិនគ្រប់ខែ ឬ ទារកកើតមិនគ្រប់គីឡូ ជាដើម។
#៥ ត្រីកំប៉ុង
ត្រីកំប៉ុង ដែលធ្វើពីត្រីធូណា (Tuna) និង ត្រីសាម៉ុន (Salmon) ជាដើម ប្រហែលមិនមែនជាអាហារល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ត្រីកំប៉ុង គឺជាអាហារដែលអាចបង្កឲ្យរលូតកូនបាន ដោយសារតែវាអាចឆ្លងបាក់តេរី ដែលមានឈ្មោះថា Listeria។
#៦ តែបៃតង
តែបៃតង មានផ្ទុកសារជាតិកាហ្វេអ៊ីន ប្រហែល ២០០ មីលីក្រាម ហើយការទទួលទានតែបៃតងច្រើន អាចនាំឲ្យរលូតកូនបាន។ មិនតែប៉ុណ្ណោះ ម្ដាយដែលបំបៅដោះកូន ត្រូវបានគេណែនាំ មិនឲ្យទទួលទានតែបៃតងច្រើនពេកទេ ព្រោះវាអាចហូរចូលទៅក្នុងទឹកដោះម្ដាយ ដែលចិញ្ចឹមដល់ទារក៕
ចុចអាន៖