khenpheakdey@gmail.com

នារី​ដែល​មាន​ប្រអប់​ជើង​ធំ គួរ​ពាក់​ស្បែកជើង​ម៉ូដ​ណា​ទើប​សក្ដិសម?

  • 2017-08-31 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ៗ​ដែល​មាន​ប្រអប់ជើង​ធំ តែង​មាន​កង្វល់​ចំពោះ​បញ្ហា​នេះ ហើយ​នារី​ភាគច្រើន​ដែល​មាន​បញ្ហា​នេះ ច្រើនតែ​មិន​ដឹង​ពី​វិធី​ជ្រើសរើស ឬ​វិធី​លាក់បាំង​ជើង​ធំ​របស់​ខ្លួន​ឡើយ។ បើ​បែប​នេះ ទាល់តែ​ពាក់​ស្បែកជើង​ដូច​ខាងក្រោម ទើប​​អាច​ជួយ​បិទបាំង​កុំឲ្យ​មើល​ទៅ​ឃើញ​ធំ និង​អាច​ជួយ​មិត្ត​ៗ​នារី​ឲ្យ​ស្អាត​បាន។ ជាង ២០ ម៉ូដ​ស្បែកជើង​ដែល កញ្ញា សូម​ណែនាំ ពិតជា​សក្ដិសម​សម្រាប់​មិត្ត​នារី​ៗ​មាន​ជើង​ធំ ខុស​ពី​ធម្មតា៖

១.ស្បែកជើង​កែង​ទូលាយ​តាំងពី​មុខ​ដល់​ក្រោយ (Wide-Fit Heels) ទើប​ពេល​ពាក់​ទៅ មិន​ឃើញ​ជើង​ជាង​ស្បែកជើង។

២.ប្រភេទ​ស្បែកជើង Licorice Too ឬ​ច្រើន​តែ​ហៅ​ថា អេស្កាប៉ាំង អាច​ជួយ​បាន ព្រោះ​វា​មាន​ស្បែក​គ្រប់​ទាំង​ខាង​មុខ និង​ចំហៀង​ជើង។

៣.ស្បែក​ជើង​នេះ ក៏​អាច​បិទបាំង​ជើង​មិន​ឲ្យ​ឃើញ​ធំ​ដែរ ព្រោះ​វា​បាន​គ្រប់​ប្រអប់ជើង និង​កែង។

៤.ចំណែក​ម៉ូដ​ទី ៤ មាន​អត្ថប្រយោជន៍​ដូច​ម៉ូដ​ទី​៣ ដែរ។

៥.ម៉ូដ​នេះ​វិញ គេ​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​មាន​ជើង​ធំ​តែ​ម្ដង ព្រោះ​សាច់​វា​យឺត ហើយ​ពេល​ពាក់​ទៅ​ពេញ​ល្អ​សម​ជាមួយ​ជើង។

៦.រីឯ​ម៉ូដ​ទី ៦ នេះ​រឹតតែ​ពិសេស​ទៅ​ទៀត ហើយ​សម្រាប់​អ្នក​មាន​ប្រអប់ជើង​មិន​សូវ​មាន​សាច់ ពាក់​មិន​ស្អាត​ទេ ព្រោះ​មិន​ពេញលេញ​នឹង​ស្បែកជើង។ តែ​អ្នក​ជើង​ធំ​ៗគឺ​ល្អ​ឥត​ខ្ចោះ។

៧.ម៉ូដ​នេះ ក៏​ល្អ​សម្រាប់​នារី​ដែល​មាន​ជើង​មាន​សាច់ ឬ​ឆ្អឹង​ប្រអប់​ជើង​ធំ ព្រោះ​អាច​បិទបាំង​មិន​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ជើង​ខ្លួន​មិន​ធំ​បាន។

៨.ខ្សែ​កាត់​ទន្ទឹង និង​ខ្សែ​ពី​លើ​ស្បែក​ជើង​នោះ អាច​ជួយ​នារី​មិន​ឲ្យ​គេ​មើល​ដឹង​ថា​ជើង​ខ្លួន​ធំ​បាន។

៩.Wedge Sandal ជា​ប្រភេទ​ម៉ូដ​ស្បែកជើង​ដែល​អាច​លាក់​ជើង​មិន​ឲ្យ​ឃើញ​ធំ ហើយ​នារី​ដែល​មាន​ជើង​តូច​ពាក់​មិន​សម​ដែរ។

១០.ស្បែកជើង Wide Fit Beaded Flat Sandal មាន​ម៉ូដ​ខ្សែ​ខ្វាត់ខ្វែង​ច្រើន ទើប​អាច​ពាក់​ទៅ​មិន​ឃើញ​ថា​មាន​ជើង​ធំ។

១១.ម៉ូដ Now Sandal ក៏​ដូច​ពពួក​ម៉ូដ Wide Fit Beaded Flat Sandal ដែរ ព្រោះ​មាន​ខ្សែ​ច្រើន។

១២.Birkenstocks ជា​ជម្រើស​ល្អ​បំផុត សម្រាប់​មនុស្ស​ស្រី​ប្រអប់​ជើង​ធំ ព្រោះ​វា​អាច​ស្បែកជើង​ប្រភេទ​នេះ​មាន​ទំហំ​ធំ និង​មាន​គែម​ឡើង​លើ​ទប់​សាច់​ជើង​ទៀត​ផង។

១៣.Naturalizer "Longing" Sandals ជា​ស្បែកជើង​មាន​ម៉ូដ​ខ្សែ​កាត់​ទន្ទឹង និង​បណ្ដោយ​ច្រើន ដែល​អាច​លាក់​សាច់​ជើង​បាន។

១៤."Bretta Jade" Sandals ក៏​ជា​ម៉ូដ​ដែល​អាច​បិទបាំង​សាច់​ជើង​កុំ​ឲ្យ​ឃើញ​ធំ​បាន​ដែរ ព្រោះ​ខ្សែ​ខ្វាត់ខ្វែង​ច្រើន។

១៥.ម៉ូដ Gladiator Sandals ពិតជា​ល្អ​ឥត​ទាស់​នឹង​អ្នក​ជើង​ធំ។

១៦.ប្រភេទ​ស្បែកជើង​ស៊ក Ankle Booties រឹតតែ​ពិសេស ព្រោះ​បិទ​ជើង​បាន​ទាំង​ស្រុង។

១៧.lace up combat boots ក៏​ដូច Ankle Booties ដែរ។

១៨.Extra Wide Shaft មិន​ត្រឹមតែ​បិទបាំង​ប្រអប់ជើង​ទេ ថែម​ទាំង​ជួយ​ឲ្យ​ជើង​មើល​ទៅ​ស្រឡូន​ទៀត​ផង។

១៩.Bootie មិន​ត្រឹមតែ​ស្រស់​ស្អាត​ទេ តែ​វា​ក៏​អាច​តម្រូវ​នារី​គ្រប់​ប្រភេទ​ជើង​ដែរ។

២០.ចំណែក​ម៉ូដ​នេះ​វិញ អាច​ជួយ​បាន​សព្វ​បែប​យ៉ាង​ទាំង​ស្អាត និង​បិទបាំង​ភាព​លើស​នៃ​ជើង។

២១.ម៉ូដ​វិញ​វិញ​គឺ​តម្រូវ​អ្នក​មាន​ជើង​ធំ​នេះ​ឯង ព្រោះ​អ្នក​ជើង​តូច​ពាក់​ទៅ​ឃើញ​ឆ្អឹង​នៅ​លើ​គោក។

២២.ស្បែក​ជើង​សាច់​កម្ញី នេះ​ពិត​ជា​ល្អ​ក្នុង​ការ​បិទបាំង។

២៣.ម៉ូដ​នេះ រឹតតែ​ពិសេស​ព្រោះ​លាក់បាំង​ម្រាម និង​ទំហំ​ជើង​មិន​ឲ្យ​គេ​ឃើញ។

២៤.ចំណែក​ម៉ូដ​ចុង​ក្រោយ ក៏​មាន​អត្ថបទ​ប្រយោជន៍​ដូច​ម៉ូដ​ទី ២២ ដែរ៕

ចុចអាន៖ចង់​ឲ្យ​ជើង​មើល​ទៅ​ស្អាត និង​ស្រឡូន​ កុំ​ភ្លេច​ម៉ូដ​ស្បែកជើង​កែងពណ៌​សាច់ ឬ​ផ្កាឈូក

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen