khenpheakdey@gmail.com

កប់​សេរី!​ ស្បែក​ជើង​កែង​ថ្មី​ប្លែក​ បើ​បាន​មួយ​ដឹង​តែ​មិន​បាច់​ភ័យ​ពេល​​​ភ្លៀង​ម៉ង

  • 2017-09-15 03:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​ស្បែក​ជើង​ទើប​តែ​បញ្ចេញ​ម៉ូដ​ថ្មី​ប្លែក​មួយ​សម្រាប់​រដូវ​កាល​ថ្មី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ Surprise មែន​ទែន​ នោះ​​​​គឺ​ស្បែក​ជើង​កែង​ក​វែង​ដែល​ធ្វើ​ពី​ប្លាស្ទីក​ថ្លា។ ​

ស្បែក​ជើង​ប្រភេទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​ពន្យល់​ថា​វា​សក្ដិសម​សម្រាប់​នារី​វ័យ​ក្មេង​ដែល​ចង់​បាន​ភាព​លេចធ្លោ​ និង​អ្វី​ដែល​ថ្មី​។ ​ស្បែក​ជើង​កែង​​ប្រភេទ​នេះ​គឺ​ជា​គំនិត​ប្លែក​តែ​ម្ដង​ពី​ម៉ូដ​ផ្សេង​ៗ​ទៀត។

វា​ត្រូវ​បាន​កែច្នៃ​​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ពាក់​ដោយ​មាន​​រូត​​ និង​ប្រវែង​ផ្សេង​គ្នា​ទៀត​ផង។ សម្រាប់​អ្នក​ដែល​ចង់​ឲ្យ​មើល​ទៅ​ប្លែក​ពី​គេ​គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង​។​​​

ស្រីៗ​គិត​យ៉ាង​ណា​ដែរ​ចំពោះ​ម៉ូដ​បែប​នេះ?

ចុច​អាន៖ លេង​ម៉ូដ​ស្បែក​ជើង​ប៉ាតា​បែប​នេះ​ពេល​ដើរ​លេង​ ស្រី​ៗ​ដឹង​តែ​ឡូយ​ខ្លាំងហ្មង!

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen