khenpheakdey@gmail.com

អត្ថបទត្រិះរិះ៖ «កុំធ្វើខ្លួនឱ្យដូចរស់នៅក្នុងប៉ាឆាកប់សព»

  • 2017-11-08 05:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថបទ​នេះ​មិន​សំដៅ​លើ​បុគ្គល​ណា​ឱ្យ​ពិត​ប្រាកដ​ទេ ​យើង​ក៏​មិន​ខ្វល់​ថា​អ្នក​ជា​នរណា ​ខ្មៅ​ឬ​ស មាន​ភេទ​អ្វី ​ឬ​អាយុ​ប៉ុន្មាន​ដែរ យើង​គ្រាន់​តែ​ដឹង​ថា ​អ្នក​ច្បាស់​ជា​មាន​ក្តី​ប្រាថ្នា​អ្វី​មួយ​ដែល​ដក់​ជាប់​ក្នុង​ខួរ​ក្បាល ​បេះដូង ​ព្រម​ទាំង​រាង​កាយ​ទាំង​មូល។ ប៉ុន្តែ​យើង​ដឹង​ថា​អ្នក​មិន​បាន​បញ្ចេញ​វា​ឱ្យ​ពិភពលោក​បាន​ឃើញ​ទេ​ អ្នក​ភ័យ​ខ្លាច​ហើយ​ព្យាយាម​លាក់​វា​ទុក​ក្នុង​ចិត្ត​ និង​តែង​តែ​រក​លេស​ដើម្បី​គេច​ពី​វា​។ ​ហេតុ​អ្វីទៅ? ឬ​ក៏​អ្នក​គិត​ថា​ពិភពលោក​ប្រហែល​ជា​មិន​ទទួល​ស្គាល់​មែន​ទេ​ ឬ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ប្រាប់​អ្នក​ថា​ «ឈប់​រវើ​រវាយ​ទៀត​ទៅ​ ត្រូវ​រស់​នៅ​ក្នុង​សភាព​ខ្លួន​ឯង​ពិត​ប្រាកដ​»។ មិន​បដិសេធ​ទេ ​ពេល​នេះ​អ្នក​កំពុង​រស់​នៅ​ក្នុង​សភាព​ខ្លួន​ឯង​ពិត​ប្រាកដ​មែន​ហើយ​ តែ​បើ​សង្កេត​ក្នុង​ក្រអៅ​បេះដូង​វិញ ​គឺ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​មិន​បាន​រស់​នៅ​ដោយ​ថាមពល​ពេញ​ទំហឹង​ឡើយ ​និយាយ​ឱ្យ​អាក្រក់​ស្តាប់​បន្តិច​គឺ​រស់​កំដរ​ថ្ងៃ​ស្លាប់​ មាន​អី​ក៏​ធ្វើ​ហ្នឹង ​ស្រួល​បែប​ណា​ក៏​បន្ត​បែប​ហ្នឹង​។

រូបតំណាង

ឧទាហរណ៍​សាមញ្ញ​មួយ​ តើ​អ្នក​ដឹង​ថា​កន្លែង​ណា​ដែល​មនុស្ស​អាច​រស់​នៅ​ដោយ​ស្តុក​ស្តម្ភ ​និង​មាន​ក្តី​សុខ​​ជាង​គេ​ក្នុង​ពិភពលោក​ដែរ​ទេ​? មិន​មែន​ឌូបៃ​ មិន​មែន​សាំង​ហ្គា​ពួរ ​ឬ​អារ៉ាប់ ​ឬ​ប្រទេស​ផ្សេង​ៗ​ទៀត​ទេ​ គឺ​« ប៉ាឆា (កន្លែង​កប់​សព​)»។ បើ​អ្នកបាន​ទៅ​នៅ​ទីនោះ​គ្មាន​នរណា​ហ៊ាន​មក​ឈ្លាន​ពាន​ឡើយ​ អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​ស្ងប់​ស្ងាត់​ អ្នក​អាច​ស្ថិត​ក្នុង​ភាព​ស្តុក​ស្តម្ភ​និង​សុខ​ស្រួល​បាន​ហើយ។ ​ចុះ​បើ​ស្ងប់​សុខ​អ៊ីចឹង​ហើយ​ហេតុអ្វី​មនុស្ស​បែរ​នាំ​គ្នា​ខ្លាច​រអារ​មិន​ចង់​ទៅ​ទីនោះ​វិញ​?

រូបតំណាង

តាម​រយៈ​សំណួរ​មួយ​នេះ យើង​កំពុង​ចង់​ប្រាប់​អ្នក​ថា​ ចូរ​កុំ​បណ្តោយ​ឱ្យ​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​ដូច​នឹង​ជីវិត​នៅ​ក្នុង​ប៉ាឆា​អី​ កុំ​ចង់​ស្រួល​ឬ​ផ្តេក​ផ្តួល​តាម​យថកម្ម​ពេក​កុំ​ចាំ​ថ្ងៃស្អែក ​ស្អែក​ហើយ​ស្អែក​ទៀត​ ត្រូវ​ចាប់​ផ្តើម​ខំ​ប្រឹង​ដើម្បី​ក្តី​ស្រមៃ​ខ្លួន​ឯង​ពី«ពេល​នេះ ​ឥលូវ​នេះ​»។ គ្មាន​នរណា​ទាយ​ដឹង​ពី​អនាគត​ទេ​ អ្នក​អាច​ទទួល​មាន​លទ្ធផល​ពីរ​គឺ​សម្រេច​និង​មិន​សម្រេច​ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​ធ្វើ​រឿង​គ្រប់​យ៉ាង​ដើម្បី​ក្តី​ស្រមៃ​នោះ​ ប៉ុន្តែ​បើ​រវល់​តែ​ខ្លាច​មិន​ហ៊ាន​ធ្វើ ​អ្នក​នឹង​គ្មាន​ថ្ងៃ​បាន​សម្រេច​ឡើយ​។ ចូរ​ចាំ​ថា​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​ឡើង​បាន ​បើ​អ្នក​ធ្វើ​តាម​អ្វី​ជា​ការ​តាំង​ចិត្ត! ​ចូរ​ធ្វើ​ជា​ខ្លួន​អ្នក​ពី​ពេល​នេះ ​ហើយ​ដើរ​តាម​ក្តី​ស្រមៃ​របស់​អ្នក​៕

ចុចអាន៖១២​​មេរៀន​ចាក់​ដោត​ដួង​ចិត្ត​ពី​អ្នក​ប្រឡូក​ការងារ​ជិត​១០​ឆ្នាំ​

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen