វិធីសាស្ត្រ ៥យ៉ាងជួយឲ្យអ្នកនិងកូនស្រីមានទំនាក់ទំនងស្អិតល្មួត
- 2017-11-15 00:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រ ៥យ៉ាងជួយឲ្យអ្នកនិងកូនស្រីមានទំនាក់ទំនងស្អិតល្មួត
ចន្លោះមិនឃើញ
ទំនាក់ទំនងស្អិតល្មួតរវាងម្តាយ និងកូនស្រី មិនមែនចេះតែកើតឡើងឯកឯងនោះទេ ទោះបីអ្នកជាអ្នកបង្កើត ចិញ្ចឹម និងរស់នៅជាមួយពួកគេតាំងពីតូចមកក៏ដោយ។ នៅពេលដែលកូនកាន់តែធំ អ្នកនឹងរឹតតែបារម្ភ ព្រោះពួកគេកាន់តែឃ្លាតឆ្ងាយពីអ្នកបន្តិចម្តងៗ។ យ៉ាងណាមិញ ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញ៥យ៉ាងដែលអាចឲ្យអ្នកទទួលបានទំនាក់ទំនងស្អិតល្មួតជាមួយកូនស្រីរបស់អ្នក៖
១. ស្តាប់
ជាធម្មតា ក្មេងស្រីតែងតែនិយាយច្រើនជាងក្មេងប្រុស ដូច្នេះអ្នកត្រូវតែពូកែស្តាប់។ ការជជែកលេងជាមួយពួកគេឲ្យបានច្រើន ជាពិសេសពេលចូលគេង ធ្វើឲ្យកូនស្រីរបស់អ្នកសប្បាយចិត្ត និងចូលចិត្តអ្នកខ្លាំង។ ពួកគេអាចនិយាយប្រាប់អ្នកពីសកម្មភាពនៅសាលា ជាមួយមិត្តភ័ក្ដិ ឬសួរនាំរឿងរ៉ាវនានា ដែលពួកគេចង់ដឹង។
២. ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ
អ្នកត្រូវដឹងថាកូនស្រីរបស់អ្នកចូលចិត្តអ្វីជាពិសេស។ មិនថាកីឡា ការរាំ ការច្រើន ឬការតុបតែងខ្លួន អ្នកគួរចំណាយពេលស្វែងយល់ និងស្រឡាញ់ផ្នែកនោះជាមួយពួកគេដែរ។ បែបនេះអ្នកទាំងពីរ អាចធ្វើរឿងដែលខ្លួនស្រឡាញ់ជាមួយគ្នា នៅពេលទំនេរ បានយ៉ាងរីករាយ។
៣. កុំសម្ដែងអារម្មណ៍អវិជ្ជមានខ្លាំងពេក
នៅពេលពួកគេនិយាយ ឬធ្វើអ្វីមួយខុស ផ្ទុយពីអ្វីដែលអ្នកចង់បាន អ្នកមិនគួរប្រញាប់ក្នុងការផ្តល់ដំបូន្មាន ស្តីបន្ទោស ឬណែនាំច្រើនពេកនោះទេ ព្រោះពេលខ្លះវាអាចឲ្យពួកគេមានអារម្មណ៍បាក់ទឹកចិត្តភ័យ ខ្លាចក្នុងការបង្កើតកំហុស។ អ្នកគួរសួរសំនួរ ដើម្បីរកហេតុផល ព្រមទាំងកុំភ្លេចលើកទឹកចិត្តក្នុងការហ៊ាននិយាយរបស់ពួកគេ។
៤. បង្រៀនពួកគេនូវធ្វើដែលអ្នកដឹង
ក្រៅពីការងារក្នុងផ្ទះ អ្នកគួរបង្រៀនកូនស្រីរបស់អ្នកអំពី ចំណេះដឹងផ្សេងៗទាក់ទងជាមួយជីវិតក្រៅផ្ទះផងដែរ ដូចជា ភាពស្មោះត្រង់ គុណធម៌ ការជួយសង្គ្រោះជាដើម។ ម៉្យាងទៀត អ្នកក៏ត្រូវធ្វើជាគំរូល្អ ព្រោះពួកគេកំពុងមើល រៀនសូត្រ ស្វែងយល់ និងអាចដើរតាមគន្លង ឬទម្លាប់ដែលម្តាយខ្លួនតែងធ្វើ។
៥. និយាយពីបញ្ហាមិត្តភាព
ក្មេងស្រីមានបញ្ហាច្រើនជាមួយរឿងមិត្តភ័ក្ដិ ដោយសារតែពួកគេ ប្រើអារម្មណ៍ច្រើន ពូកែខឹង ប៉ិនប្រច័ណ្ឌ ឬច្រណែនគ្នា។ ដូច្នេះអ្នកត្រូវបង្ហាញផ្លូវដែលត្រឹមត្រូវសម្រាប់ពួកគេ។ បែបណាទើបហៅថាមិត្តល្អ ហើយបែបណាទើបហៅថាមិត្តអាក្រក់។ ចំពោះរឿងស្នេហាស្រីប្រុសក៏ដូចគ្នា ពន្យល់ដោយបើកចំហ ធ្វើជាគំរូល្អ បែបនេះពួកគេនឹងស្វែងអាចរកមនុស្សដែលល្អ នៅថ្ងៃអនាគតបានដោយខ្លួនឯង ៕
ចុចអាន៖