khenpheakdey@gmail.com

ការបកស្រាយចំកណ្តាលមុខ ដាស់តឿនអ្នកឱ្យឈប់យកខ្លួនទៅប្រៀបអ្នកដទៃ

  • 2017-11-21 02:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ប្រាថ្នា​ចង់​ឱ្យ​ជីវិត​ខ្លួន​ឯង​ដូច​ជីវិត​នរណា​ម្នាក់​អត់​? បើ​សិន​ជា​ធ្លាប់​មាន​ន័យ​ថា​អ្នក​កំពុង​មាន​គំនិត​ធៀប​ខ្លួន​ទៅ​នឹង​អ្នក​ដទៃ​ហើយ​។ ថ្វី​ត្បិត​តែ​វា​ជា​លក្ខណៈ​ធម្មជាតិ​ដែល​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក៏​ពិត​មែន ​តែ​ក៏​មិន​មែន​ជា​ការ​ល្អ​ប៉ុន្មាន​ដែរ​ វា​ហាក់​បី​ដូច​ជា​រស់​នៅ​ដោយ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​​អ៊ីចឹង​។ ការ​បក​ស្រាយ​ទាំង​ ៤ ​ចំនុច​ខាង​ក្រោម​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ពិចារណា​ប្រសិន​បើ​អ្នក​តែង​តែ​មាន​ទម្លាប់​បែប​នេះ៖

១. ការ​ប្រៀប​ធៀប​គឺ​ជា​ការ​យក​ភ្លើង​ដុត​សុភមង្គល​ខ្លួន​ឯង​ យើង​ទទួល​ស្គាល់​ថាគ្រប់​គ្នា​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​ភាព​ឡូយ​ឆាយ ​និង​ការ​រស់​នៅ​សុខ​ស្រួល​ តែ​កុំ​ភ្លេច​ថា​មនុស្ស​យើងកើត​ចេញ​ពី​ប្រភព​ខុស​គ្នា ​មាន​អ្នក​មាន​ មាន​អ្នក​ក្រ​។ ​ដូច្នេះ​កុំ​ចង់​ប្រឆាំង​នឹង​វាសនាអី​ កុំ​ចង់​ខ្ពស់​ហួស​និស្ស័យ​ដូច​គេ​ពេក ​តែ​ត្រូវ​ចេះ​ច្នៃ​អ្វី​ដែល​ខ្លួន​មាន​វិញ​ទើប​ប្រសើរ​។ ទោះ​បី​ជា​ជីវិត​របស់​អ្នក​កំពុង​ស្ថិត​ក្នុង​ការ​លំបាក​ក្តី ​តែ​អ្នក​អាច​ពុះ​ពារ​ឧបសគ្គ​លើ​វិថី​ជីវិត​ខ្លួន​ឯង​បាន​ នោះ​ហើយ​ទើប​ជា​ជីវិត​ដែល​មាន​ន័យ​ពិត​ប្រាកដ​។

២. ដើម​ជីវិត​អ្នក​នឹង​ក្រិន​ប្រសិន​នៅ​តែ​បន្ត​ប្រៀប​ធៀប​ អ្នក​អាច​សម្លឹង​ខ្ពស់​ចំពោះ​ជីវិត​ជោគ​ជ័យ​របស់​អ្នក​ដទៃ​បាន ​តែ​កុំ​ដល់​ថ្នាក់​យក​ខ្លួន​ទៅ​ធៀប​ឱ្យ​បាន​ល្អ​គ្រប់​ដប់​ដូច​គេ​ព្រោះ​ការ​ធ្វើ​បែប​នោះ​ងាយ​នឹង​ឱ្យ​អ្នក​ឆាប់​បាក់​ទឹក​ចិត្ត​និង​បន្ទច់​បង្អាក់​ស្មារតី​របស់​ខ្លួនឯង​ទៀត​ផង​។

៣. អ្នក​គឺ​ជា​ខ្លួន​អ្នក ​អ្នក​រស់​នៅ​ដើម្បី​ជីវិត​អ្នក ទោះ​អ្នក​មិន​អស្ចារ្យ​តែ​អ្នក​ក៏​មាន​ចំនុច​ខ្លាំង​របស់​ខ្លួន ​ឯ​គេ​ក៏​ដូច​គ្នា​គេ​ក៏​មាន​ចំនុច​ខ្លាំង​របស់​គេ​ដែរ។ ឈប់​យក​ជីវិត​ខ្លួន​ឯង​ទៅ​ប្រៀប​នឹង​អ្នក​ដទៃទៀត​ រៀន​រស់​នៅ​ជាមួយ​អ្វី​ដែល​ខ្លួន​មាន។ ​

៤. ភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាងនេះទៀត បើ​អ្នក​ប្រាថ្នា​ជីវិត​ដូច​នរណា​ម្នាក់​បាន​សម្រេច​ហើយ ​តើ​វា​យ៉ាង​មេ៉ច​? ថ្ងៃ​ណា​មួយ​គង់​នឹង​មាន​អ្នក​ដទៃ​ដែល​ខ្ពស់​ជាង​នេះ​ទៀត ​ប្រសិន​បើ​អ្នក​មិន​ចេះ​សម្រួម​ចិត្ត​ឱ្យ​ស្ងប់​ខ្លះ​ទេ អ្នក​នឹង​រស់​នៅ​ក្នុង​ភាព​លោភ​លន់​ចង់​មាន​ចង់​បាន​ឥត​ស្រាក​ស្រាន្ត​រហូត។ តើ​បាន​អ្វី​មក​វិញ​ទេ បើ​មួយ​ថ្ងៃ​មួយ​ថ្ងៃ​គិត​តែ​ស្រវា​រក​ទុក្ខ​រក​ស្មុគ​ដាក់​ខ្លួន​ដូច្នេះ​? គួរ​ជ្រៀត​ពេល​វេលា​ធ្វើ​ឱ្យ​ខ្លួន​មាន​ចិត្ត​ស្ងប់​ខ្លះ​ នោះ​ទើប​ជីវិត​មាន​ន័យ​៕

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen