៤ យ៉ាងដែលស្ត្រីគួរដឹងជុំវិញវិធីសាស្ត្រចាក់ទឹកក្រៅពាង
- 2017-11-23 09:57:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ យ៉ាងដែលស្ត្រីគួរដឹងជុំវិញវិធីសាស្ត្រចាក់ទឹកក្រៅពាង
ចន្លោះមិនឃើញ
ក្រៅពីប្រើប្រាស់ស្រោមអនាម័យ និងការប្រើថ្នាំពន្យារកំណើត តើដៃគូរួមភេទអាចមានវិធីអ្វីទៀតដែលអាចការពារពីការមានផ្ទៃពោះបាន? ការចាក់ទឹកក្រៅពាងគឺជាវិធីសាស្ត្រធម្មជាតិមួយ ដែលជួយអ្នកពីការមានផ្ទៃពោះ មានន័យថាភាគីបុរសត្រូវដកប្រដាប់ភេទខ្លួនចេញពីប្រដាប់ភេទស្ត្រីមុនពេលដល់ចំនុចកំពូល ឬបញ្ចេញទឹកកាម។
១. មានប្រសិទ្ធិភាពតែ ៧៨ ភាគរយ៖ ដៃគូរួមភេទ ២២ គូក្នុងចំណោម ១០០ គូដែលអាចមានផ្ទៃពោះនៅពេលអនុវត្តវិធីនេះ។
២. ត្រូវការតិចនិកខ្ពស់៖ ដៃគូភាគច្រើនដែលបរាជ័យក្នុងការអនុវត្តវិធីនេះ ដោយសារតែភាគីបុរសមិនអាចគ្រប់គ្រងខ្លួនឯងបានល្អ។ មានន័យថាភាគីបុរសមិនអាចដកប្រដាប់ភេទខ្លួនបានទាន់ពេលនៅពេលដល់ចំណុចកំពូល ដែលធ្វើឱ្យទឹកកាមចូលទៅក្នុងប្រដាប់ភេទរបស់ស្ត្រី។
៣. នៅតែអាចឆ្លងមេរោគ៖ ទោះបីអ្នកមិនធ្វើឱ្យទឹកកាមចូលក៏ដោយក្តី ប៉ុន្តែការប៉ះគ្នារវាងប្រដាប់ភេទរបស់ភាគីទាំងសងខាងនៅតែអាចធ្វើឱ្យមានការឆ្លងមេរោគបាន។ ជំងឺឆ្លងទាំងនោះមានដូចជា ស្វាយ ប្រមេះ ជាដើម។
៤. ចំពោះជំងឺអេដស៍៖ អ្នកជំនាញបាននិយាយថា វាអាចកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍បាន តែក្នុងករណីដែលមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕
ចុចអាន៖មូលហេតុ ៧យ៉ាងធ្វើឲ្យអ្នកមានឈាមក្រោយរួមភេទ