khenpheakdey@gmail.com

ហ៊ាន​តែ​ប្រហែស​ប​ន្តិ​ច​ ស្ត្រី​​ងាយ​​នឹង​​មាន​​បញ្ហា​​​រោគ​ស្ត្រី​ទាំង​នេះ​​ណាស់​

  • 2017-12-19 04:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ដំណើរ​នៃ​ការលូតលាស់​ឈានទៅរក​ភាព​ពេញ​វ័​យ ស្ត្រី​ត្រូវ​ឆ្លងកាត់​ការ​ប្រែប្រួល​ជាច្រើន​ជា​ហូរហែរ ដូចជា​ការ​ប្រែប្រួល​អ័រម៉ូន ផ្លូវចិត្ត អារម្មណ៍ បញ្ហា​ស្មារតី រាងកាយ និង មក​ឈាម​រដូវ ។ ជាទូទៅ​ស្ត្រី​នឹង​ត្រូវបាន​គេ​រាប់​ទុក​ថា​ពេញ​រូបរាង​ដំបូងបង្អស់​ពេល​ចាប់ផ្តើម​មក​រដូវ​។​

​ស្របពេល​ដែល​ស្ត្រី​ចាប់ផ្តើម​មក​រដូវ ស្ត្រី​ក៏​ចាប់ផ្តើម​ប្រឈម​ខ្លាំង​នឹង​បញ្ហា​រោគ​ស្ត្រី​ជាច្រើន ប្រសិនបើ​ភ្លេចខ្លួន មិន​បាន​យកចិត្តទុកដាក់ ឬ ខ្វះ​អនាម័​យ​តែ​ប​ន្តិ​ច សូម្បីតែ​កង្វះ​ដំណេក ឬ តានតឹង​អារម្មណ៍ ក៏​អាច​បណ្តាល​ឲ្យ​ឈាមរដូវ​មក​មិន​ទៀ​ង​ដែរ ។

  • ​បញ្ហា​រោគ​ស្ត្រី​ដែល​ស្ត្រី​ងាយ​នឹង​កើត​មានដូចជា ៖​
  • ធ្លាក់ឈាម​ច្រើន​នៅពេល​មក​រដូវ​
  • មាន​ឈាម​រដូវ​រយៈ​យូរថ្ងៃ​
  • មាន​រដូវ 2 ឬ 3 ដង​ក្នុង​មួយខែ​
  • រដូវ​មិន​ទៀងទាត់ (​មាន​រដូវ​១​ដង​ក្នុង​រយៈ​ថ​ពេល​៣​ខែ​)​
  • ធ្លាក់ឈាម​បន្ទាប់ពី​អស់​រដូវ​
  • ធ្លាក់ឈាម​ក្រោយ​រួមភេទ​
  • ឈឺចាប់​នៅពេល​មាន​រដូវ​
  • ធ្លាក់​ស​
  • ចុក​ច​ង្កេះ​ពេល​មាន​រដូវ​
  • រមាស់​ទ្វារមាស ដែល​បង្កដោយ មេរោគ ឬ​បាក់តេរី​
  • កន្ទួល​ក្រហម​លើ​ទ្វារមាស​ ​ ​PIC​ ​ ​ដំណោះស្រាយ​

​យោងតាម​ការ​អ្នក​ណែ​របស់​អ្នក​ជំនាញ​ផ្នែក​រោគ​ស្ត្រី លោកស្រី សោម ម៉ា​លីដា បាន​ឲ្យ​ដឹងថា ៖​

​ប្រសិនបើ​ស្ត្រី​មាន​អា​ការៈដូ​ច​រៀបរាប់​ខាងលើ គួរ​ប្រញាប់​រួសរាន់​ទៅ​ម​ន្ទី​ពេទ្យ​ និងជួយ​គ្រូពេទ្យ​ជំនាញ​​ផ្នែក​រោគ​ស្ត្រី​ជា​បន្ទាន់ មិនត្រូវ​ពន្យារពេល​ឡើយ​ ព្រោះ​អាច​ធ្វើ​ឲ្យ​កាន់តែ​ធ្ង​ន់​ធ្ង​ពិបាក​ព្យាបាល ឬ ប៉ះពាល់​អាយុជីវិ​តបាន ។

​ប្រសិនបើ​ស្ត្រី​មិនទាន់​មាន​អា​ការៈដូ​ច​រៀបរាប់​ខាងលើនេះ តែម្តង​ម្កាល មាន​រមាស់ ឬ ធ្លាក់​ស មាន​ក្លិន​មិនល្អ​ត្រង់​ទ្វា​មាស​នោះ អាច​ចាប់ផ្តើម​អនុវត្ត​ដូចខាងក្រោម​បាន​ដើម្បី​បង្ការ ៖​

  • ​ប្រកាន់​ភ្ជាប់​អ​នា​ម័យជា​និច្ច និង អនុវត្ត​អ​នា​ម័​យ​ត្រឹមត្រូវ

  • ​ត្រូវ​លាង​សម្អាត​ដៃ​មុន និង ក្រោយពេល​ចូល​បន្ទ​ប់​ទឹក (​បន្ទោ​លបង់ ឬ នោម​)​

  • ​ត្រូវ​លាង​សម្អាត​ដៃ​មុនពេល​ហែក​សំឡីអ​នា​ម័​យ​ប្រើ

  • ​ត្រូវ​ប្រើ​សំឡីអ​នា​ម័​យ​មាន​ការ​ត្រួស​ពិ​និត្យ​គុណភាព​ត្រឹមត្រូវ ចៀស​វាង​ជាសំ​ឡី​អ​នា​ម័​យ​មាន​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​កាន់តែ​ខូចសុខភាព​

  • ​គួរ​ជ្រើសរើស​ប្រើ​សំឡីអ​នា​ម័​យ​ជំ​នួ​យ​សុខភាព ដែល​មាន​ស្រទាប់ Anion ដែល​អាច​បឺត​ស្រូប​- មេរោគ និង បាក់តេរី​អាក្រក់ ហើយ​មាន​ខ្យល់​អុកស៊ីសែន​ចេញចូល​

  • ​ត្រូវ​ផ្លាស់ប្តូរ​សំឡីអ​នា​ម័​យ ក្នុង​ច​ន្លោះ ៤ ឬ ៥​ម៉ោង ឬ ឆាប់​ជា​នេះ​បើសិនជា​មាន​ឈាម​រដូវ​ច្រើន

  • ដាច់ខាត​មិនត្រូវ​ទុក​ផ្អាប់​យូរ​ឡើយ

  • ​ត្រូវ​បាញ់​ទឹកស្អាត និង ជូត​សម្អាត​ឲ្យ​ស្ងួត​ល្អ ដោយ​ក្រណាត់ ឬ ក្រដាស​អ​នា​ម័​យ​ស្អាត (​គ្មាន​ក្លិនក្រអូប​) ត្រង់​ប្រដាប់ភេទ រាល់ពេល​ក្រោយ​បន្ទោ​លបង់ និង នោម​រួច​

  • ​មុន​ប្រើ​បង្គុន ឬ ត្រូវ​ឲ្យ​ច្បាស់​ថាទី​នោះ​មាន​អ​នា​ម័​យ​ល្អ (​ចៀស​វាង​ការឆ្លង​មេរោគ ) បើ​មានទឹក​អ​នា​ម័​យ​សម្លាប់​មេរោគ​ជូត​លើ​មាត់​បង្គុន កាន់តែ​ប្រសើរ​

  • ​មួយ​ថ្ងៃ​ត្រូវ​ប្តូរ​ខោ​ក្នុង​ឲ្យ​បាន​យ៉ាងហោចណាស់ ២ ដង ។ ប្រសិនបើ​អាកាសធាតុ​ក្តៅ​ស្អុយស្អាត ឬ អ្នក​បែកញើស​ជោក​ខ្លាំង ក៏​គួរ​ផ្លាស់ប្តូរ​ចេញ​ដែរ ។ ជៀសវាង​ពាក់​ខោ​ក្នុង​មួយ​រយៈពេល​ច្រើន​ថ្ងៃ​។​

  • ​ដាច់ខាត​កុំ​ប្រើខោ​ក្នុង​ថ្មី​ភ្លាមៗ ដោយ​មិនទាន់បាន​បោក​សម្អាត​ឲ្យ​សោះ ។ ព្រោះ​ជាធម្មតា​ក្រណាត់​ថ្មី​ត្រូវបាន​គេ​ដាក់​សារ​ធាតុគីមី​កុំឲ្យ មាន​កណ្តុរ​កកេរ ឬ​ក​ន្តៀ​កាត់ជាដើម ដែល​នេះ​ធ្វើឲ្យ​រ​ម៉ាស់ ឬ​ប៉ះពាល់​ដល់​ស្បូន​ទៀ​ត​ផង​។​

  • ​ដាច់ខាត​មិនត្រូវ​ប្រើ​សាប៊ូ​លាង​សម្អាត​ចូល​ជ្រៅ​ទៅក្នុង​ទ្វា​មាស​ឡើយ​

  • ត្រូវផឹកទឹក​ឲ្យ​បាន​យ៉ាង​ហោចណាស់​ ២ លីត្រកន្លះ ក្នុង​មួយ​ថ្ងៃ ​ Pic​ ​ ​លោក​បន្តថា​៖ « បើ​ចេះតែរ​មាស់​តិ​ចបែប​មិន​ឈប់ ដំណោះស្រាយ​ងាយ មិន​ចំណាយ​ថវិការ​ព្យាបាល​ច្រើន គឺ​លាង​សម្អាត​ជាមួយ​ទឹក​អំបិល​» ។​

​របៀប​ផ្សំ ៖ ទឹក​១​លីត្រ​កន្លះ លាយ​ជាមួយ​អំបិល​ក្រួស​១​ស្លាបព្រា​ដា​ឲ្យ​ឆ្អិន ហើយ​អំបិល​ដែល​ប្រើ​នេះ មិន​មាន​លាយ​សារជាតិ​អ៉ីយ៉ូត ។ លាង​សម្អាត​១ ថ្ងៃ​២ ដង ព្រឹក​ពេល​ទើប​ភ្ញាក់​ពី​គេង​ម្តង និង​ល្ងាច​ក្រោយ​លាង​សម្អាតខ្លួន​មុន​ចូល​គេង​ម្តង​ទៀត​។ មិនចាំបាច់​លាង​ទឹក​ចេញ​ទេ គ្រាន់តែ​ជូត​ឲ្យ​ស្ងួត​ស្អាត​ទៅ​បាន​ហើយ បន្ទាប់មក​គួរ ប្រើ​សំឡីអ​នា​ម័​យ bamboo ប្រអប់​តូច ដែល​សម្រាប់​ប្រើ​ប្រចាំថ្ងៃ ដើម្បី​បញ្ចប់​មូលេហេតុ​រម៉ាស់ ។​

​« ត្រូវ​ប្រើ​សំឡីអ​នា​ម័​យ Bamboo ហើយ​ត្រូវ​ផ្លាស់ប្តូរ ២ ទៅ ៣​ម៉ោង​ម្តង​តាម​ការគួរ ។ ដាច់ខាត​កុំ​ផ្អាប់​ចោល​យូរ និង​កុំ​ប្រើ​សាប៊ូ ឬ​ទឹក​អ​នា​ម័​យ​ដុះ​លាង​ឲ្យ​សោះ »

​pIC

​តើ​គួ​ប្រើសា​ប៊ូលាង​ត្រង់​ទ្វា​មាស​ដើម្បី​ឲ្យ​ស្អាត​ល្អ​ដែរ​ ឬ ទេ ?​ ​ ​ការហូរ​ទឹក​រំអិល​ពីទ្វា​មាស និង​ការ​មាន​រដូវ​របស់​អ្នក​អាច​មាន​អា​រម្ម​ណ៏​ថា ស្មុគស្មាញ​ដល់​អ្នក​នៅ​លើក​ដំបូង​។ ប៉ុន្តែ​ការលាង​សម្អាត​ជាមួយ​សាប៊ូ ឬ ទឹក​អ​នា​ម័យក៏​មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​សុខភាព​ស្បូន​ប៉ុន្មាន​នោះ​ដែរ​។ ការលាង​សម្អាត​ដោយ​ការ​ប្រើ​សារ​ជាតិគីមី​ទាំងអស់​នេះ​អាចធ្វើឲ្យ​អ្នក​កាន់តែ​ងាយ​ឆ្លង​មេរោគ​ជាច្រើន ។

​ដើម្បី​រក្សា​អា​រម្ម​ណ៏​ស្រស់ថ្លា អ្នក​ត្រូវ​លាង សម្អាត​ទ្វា​មាស​របស់អ្នក​ដោយ​ប្រើ​ទឹកស្អាត​ដោយ​យកចិត្តទុកដាក់​បំ​ផុត​។ ត្រូវ​ព្យាយាម​ប្រើ​សំឡីអ​នា​ម័​យ (panty liners) ឲ្យ​បាន​ជាប្រចាំ ទោះបី​ក្នុងពេល​គ្មាន​រដូវ​ក៏ដោយ​។ ការ​ប្រើប្រាស់​សំឡីអ​នា​ម័​យ (panty liner) ជាប្រចាំ វា​នឹង​ក្លាយជា​ទ​ម្លាប់​ល្អ ហើយ​អ្នកនឹង មិន​មាន​អា​រម្ម​ណ៏​ថា​ទើសទាល់​ទៀ​ត​ដែរ​។​

​CATIPTION : សំឡីអ​នា​ម័​យ BAMBOO ANION ស្តើង​ទ​ន់​ជក់​តែ​ជ្រាប​ទឹក​បានល្អ ពិសេស​មាន​ស្រទាប់​បៃតង aNION ទាញ​យក​មេរោគ​ចេញពី​ក្នុង​ស្បូន និង ធ្វើ​ឲ្យ​មាន​ខ្យល់​អុកស៊ីសែន​ចេញចូល​បានល្អ PIC ​

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen