khenpheakdey@gmail.com

អ្នក​ចូល​ចិត្ត​សម្ងំ​ក្នុង​បន្ទប់​ទឹក​លើស​កន្លះ​ម៉ោង ជា​រោគ​សញ្ញា​នៃ​ជំងឺ​ឯកោ​

  • 2018-01-03 04:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ឯកោ​គឺ​ជា​សភាព​ផ្លូវ​ចិត្ត​ម្យ៉ាង​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​លែង​សកម្ម​ដូច​មុន​ ចូល​ចិត្ត​ធ្វើ​អ្វី​តែ​ម្នាក់​ឯង​ និង​ព្យាយាម​ឃ្លាត​ឆ្ងាយ​ពី​ទំនាក់​ទំនង​ទាំង​ឡាយ​ មិន​ថា​ជាមួយ​គ្រួសារ​ មិត្ត​ភ័ក្ដិ​ជិត​ស្និទ្ធ​ ប្ដី​ប្រពន្ធ​ ឬ​កូន​ៗ​ក៏​ដោយ​។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដោយ​នាយកដ្ឋាន​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ឈីហ្កាហ្កូ​បាន​ឱ្យ​ដឹង​ថា​ អារម្មណ៍​ក្រៀម​ក្រំ​​មាន​​ឫស​គល់​ចេញ​ពី​កត្តា​​​ខុស​ៗ​គ្នា​។ អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា អារម្មណ៍​បាក់​ទឹក​ចិត្ត​។ អ្នក​អាច​មាន​អារម្មណ៍​ថា​មិន​ចង់​ចូល​រួម​ជាមួយ​អ្នក​ដទៃ​ ឬ​មាន​អារម្មណ៍​ថា វត្តមាន​របស់​អ្នក​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ដទៃ​រីករាយ​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​ស្រមៃ។ ការ​ស្រាវជ្រាវ​ក៏​បង្ហាញ​ទៀត​ថា មិន​មែន​ទាល់​តែ​មនុស្ស​ដែល​រស់​នៅ​ម្នាក់​ឯង​ទេ​ដែល​អាច​កើត​ជំងឺ​នេះ​ ប៉ុន្តែ​វា​កើត​ឡើង​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​។ មិន​មែន​អ្នក​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​កម្សត់​ហើយ​ហូរ​ទឹកភ្នែក​ប៉ុណ្ណោះ​ទេ អ្នក​ខ្លះ​ចេញ​ទៅ​ជួប​​មនុស្ស​ខាង​ក្រៅ​ច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​ ហាក់​ដូច​ឃ្លាត​ឆ្ងាយ​ពី​សង្គម​រាប់​រយ​យោជន៍ ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​។

​ ក្រៅ​ពី​នេះ​ វេជ្ជបណ្ឌិត​ចិត្តសាស្ត្រ​ Jonh Bargh ​បាន​ថ្លែង​ថា​ អ្នក​ជំងឺ​ឯកោ​ចូល​ចិត្ត​សម្ងំ​ងូត​ទឹក​ក្ដៅ​ ឬ​ត្រាំ​ក្នុង​នោះ​ច្រើន​ម៉ោង​ ដោយ​សារ​តែ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង កណ្ដោច​កណ្ដែង​ ភាព​អស់​សង្ឃឹម​ក្នុង​ជីវិត​ជាដើម​។ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មនុស្ស​កើត​ទុក្ខ​ភាគ​ច្រើន​​ចូល​ចិត្ត​បង្ខាំង​ខ្លួន​ឯង​ក្នុង​បន្ទប់​ទឹក​យូរ គឺ​ដើម្បី​គេច​ចេញ​ពី​ពិភព​ខាង​ក្រៅ​ដ៏​ស្មុគស្មាញ​ និង​អាច​បញ្ចេញ​ទុក្ខ​ព្រួយ​របស់​ខ្លួន​បាន​ដោយ​មិន​បាច់​ខ្លាច​អ្នក​ណា​មើល​ឃើញ​។ បន្ថែម​ពី​នេះ​ វិធី​សាមញ្ញ​ៗ​ដូច​ជា​ការ​កាន់​កែវ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បន្ធូរ​អារម្មណ៍​ក្រៀមក្រំ​បាន​មួយ​កម្រិត​ និង​សម្រន់​កំហឹង​​បាន​ផង៕​

ចុចអាន៖

-​មុខ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត និង​វិធី​ជៀសវាង​ទាន់​ពេល​កុំ​ឲ្យ​គិត​ខ្លី

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen