មកដឹងតម្លៃកាបូបម៉ូដសាមញ្ញៗ Kimberly ប្រើ ទើបដឹងថាមិនធម្មតា!
- 2018-01-16 02:04:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃកាបូបម៉ូដសាមញ្ញៗ Kimberly ប្រើ ទើបដឹងថាមិនធម្មតា!
ចន្លោះមិនឃើញ
ទស្សនិកជនប្រហែលជាស្គាល់ហើយថា Kimberly ann voltemas ជាតារាស្រីមានឈ្មោះល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យទាំងនៅថៃ និងអាស៊ីអាគ្នេយ៍។ ព្រោះតែកេរ្តិ៍ឈ្មោះសុះសាយបែបនេះហើយ ទើបនាងមានភាពមមាញឹកក្នុងការងារ ដែលធ្វើឲ្យចំណូលនាងក៏កាន់តែកើនឡើងច្រើនតាមនោះដែរ។ ប៉ុន្មានឆ្នាំនេះតារាស្រីវ័យ ២៥ ឆ្នាំខាងលើឡើងកូដជាលំដាប់ ធ្វើឲ្យនាងលេងម៉ូដខោអាវ ជាពិសេសកាបូបសុទ្ធតែជា brand មានឈ្មោះលំដាប់ៗស្ទើរតែរាល់ថ្ងៃ។ ថ្ងៃនេះ កញ្ញា សូមណែនាំនូវតម្លៃកាបូបដែលសង្សារ Mark យកតាមខ្លួនទាំង ៤នេះ៖
១.Coccinelle Ambrine៖ ដែលនាងឧស្សាហ៍ប្រើមានតម្លៃជាង ៧៣៦ ដុល្លារ។
២.Coccinelle Ambrine bubble៖ Kim មានកាបូបនេះមានតម្លៃជាង ៦២៣ ដុល្លារ។
៣.Coccinelle Davon៖ កាបូបធម្មតាសម្រាប់ដាក់សម្ភារៈទៅដើរលេងសមុទ្រនេះមានតម្លៃជាង ៤៩៨ ដុល្លារ។
៤.Coccinelle Leonie៖ Kimmy ជាតារាស្រីចូលចិត្តយីហោ Coccinelle ខ្លាំងណាស់ ហើយនាងក៏មាន Coccinelle Leonie ដែលមានតម្លៃជាង ៥១៧ ដុល្លារ។
៥.Coccinelle Arlettis៖ កាបូបដៃក្រឡាពស់ដែលនាងមានប្រើនេះតម្លៃជាង ៥៤៨ ដុល្លារ៕
ចុចអាន៖កូន និងប្អូនស្រីតារាថៃទាំង ៤ ដែលក្លាយជាអ្នកមានទាំងវ័យក្មេង ព្រោះតែ...