khenpheakdey@gmail.com

មើល​រ៉ូប​និង​ឈុត​​ប្រ៊េន​ៗ​ចុង​ក្រោយ​​របស់ Fan Bingbing ​មួយ​ៗឡើង​កប់!

  • 2018-01-16 00:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​ពីការ​លេង​​ម៉ូដ​សម្លៀក​បំពាក់​ថ្មី​ៗ​​ចុង​ក្រោយ​​របស់​កំពូល​​​តារា​សម្ដែង​ចិន Fan Bingbing ម្ដង។ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ធំ​ៗ​នានា​លើ​ពិភពលោក បើ​និយាយ​ពី​​តារា​តំណាង​ប្រទេស​ចិន គឺ​គេ​កម្រ​ឃើញ​បាត់​មុខ​តារា​សាច់​​ស​ខ្ចី​រូប​នេះ​ណាស់ ហើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ​នាង​​ក៏​ដូច​ជា​ក្រុមការងារ​តែង​ជ្រើសរើស​ម៉ូដ​សម្លៀក​បំពាក់​​​ដែល​សុទ្ធ​តែ​ជា​ប្រ៊េន​ល្បី​ៗ។

ប្រៀបធៀប​ជាមួយ​ម៉ូដែល​ដើម គេ​អាច​និយាយ​បាន​ថា Fan Bingbing ស្អាត​ជាង​សឹង​តែ​គ្រប់​ឈុត។ ដូច្នេះ​ហើយ មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី តារា​​វ័យ ៣៦​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា​រាជិនី​ម៉ូដ​របស់​ប្រទេស​ចិន ហើយ​ក៏​ទើប​តែ​ត្រូវ​បាន​អាមេរិក​ជ្រើស​រើស​ជា​តារា​ស្រី​ស្លៀកពាក់​ស្អាត​បំផុត​​ក្នុង​ពិភពលោក​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​សំលៀក​បំពាក់​ដែល​តារា​រូប​នេះ ស្លៀក​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ៖  

១. Fan Bingbing ក្នុង​ឈុត​ម៉ាក Ulyana Sergeenko Demi-Couture

២. Fan Bingbing ក្នុង​ឈុត​ម៉ាកGeorges Chakra Couture

៣. Fan Bingbing ក្នុង​ឈុត​ម៉ាក Iris Van Herpen Couture & Jean Paul Gaultier Couture

៤. Fan Bingbing ក្នុង​ឈុត​ម៉ាក Valentino

៥. Fan Bingbing ក្នុង​ឈុត​ម៉ាក Giambattista Valli, Elie Saab Couture & Alexander McQueen

៦. Fan Bingbing ក្នុង​ឈុត​ម៉ាក Elie Saab Couture

៧. Fan Bingbing ក្នុង​ឈុត​ម៉ាក Ralph & Russo

៨. Fan Bingbing ក្នុង​ឈុត​ម៉ាក Monse

៩. Fan Bingbing ក្នុង​ឈុត​ម៉ាក Ralph & Russo Couture

១០. Fan Bingbing ក្នុង​ឈុត​ម៉ាក Chloe

១១. Fan Bingbing ក្នុង​ឈុត​ម៉ាក Valentino

១២. Fan Bingbing ក្នុង​ឈុត​ម៉ាក Alberta Ferretti Couture & Zuhair Murad Couture

១៣. Fan Bingbing ក្នុង​ឈុត​ម៉ាក Louis Vuitton

១៤. Fan Bingbing ក្នុង​ឈុត​ម៉ាក Elie Saab

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen

រូបភាព៖ redcarpet-fashionawards