សាន ឆាយចែករំលែកវិធីសាស្ត្រស្រកទម្ងន់បាន ១០គីឡូក្នុងមួយខែ ក្រោយសម្រាលកូនរួច
- 2018-01-16 06:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន ឆាយចែករំលែកវិធីសាស្ត្រស្រកទម្ងន់បាន ១០គីឡូក្នុងមួយខែ ក្រោយសម្រាលកូនរួច
ចន្លោះមិនឃើញ
ការប្រែប្រួលនៃរូបរាង ជាពិសេសក្រោយពេលសម្រាលកូនរួចជាអ្វីដែលស្រីៗពិបាកនិងចៀសវាង ទោះបី ជាពួកនាងជាតារាល្បីយ៉ាងណាក៏ដោយ។ ម៉្យាងទៀតការរក្សារាងរៅឲ្យបាននៅស្វែលស្រឡូនស្អាត គឺពិតជាមិនមែនរឿងមួយដែលងាយស្រួលនោះទេសម្រាប់ម្ដាយដែលទើបប្រសូតបុត្រហើយដូចជា តារាស្រីតៃវ៉ាន់ នាងសាន់ ឆាយ ក្នុងរឿងស្នេហា៤ដួងនេះជាដើម។
សាន ឆាយបានប្រសូតកូនប្រុសទីពីររបស់នាង នៅពាក់កណ្ដាលឆ្នាំ២០១៧។ បន្ទាប់ពីសម្រាលកូនរួចបានមួយខែ នាងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម រិះគុនខ្លាំងៗ ពីការឡើងទម្ងន់យ៉ាងគំហុករបស់នាង។ ការចំអកមានដូចជា មុខឡើងប៉ោងដូចហើម និងធាត់ឡើងលែងមានចង្កាទៀតហើយ បានប៉ះពាល់ដល់ផ្លូវចិត្ត នាងជាទម្ងន់។
ក្រោយមកទៀត កាលពីពេលថ្មីៗនេះ ប្តីរបស់នាងដែលជាអ្នកជំនួញ ឈ្មោះ Wang Xiaofei បានបង្ហោះរូបអាហារDiet របស់នាងនៅលើ បណ្ដាញសង្គម Weibo ហើយនិយាយថា " បើប្រពន្ធអ្នកចង់ធ្វើអ្វីមួយហើយគ្មានអ្នកណាអាចហាមនាងបានទេ។ "
តាំងពីចាប់ផ្តើមតមអាហារនិងហាត់ប្រាណមក សាន់ ឆាយ ស្រកទម្ងន់ខ្លាំងមិនគួរឲ្យជឿ ដោយស្រកបាន១០គីឡូក្នុងមួយខែ។
នាងបានចែករំលែកតិចនិកដូចជា ញ៉ាំអាហារតែ២ ពេលក្នុងមួយថ្ងៃ ពេលព្រឹកនិងថ្ងៃត្រង់តែប៉ុណ្ណោះ ចំណែកពេលយប់គឺមិនញ៉ាំអីតែម្ដង។ អាហារពេលព្រឹកមានដូចជា ផ្លែស្រកានាគ ១ភាគ៤ ផ្លែ និងពេលថ្ងៃត្រង់ញ៉ាំ សាច់២ដុំនិងបន្លែស្រុះ២ចាន។
ម្យ៉ាងវិញទៀតនាងបានជួលគ្រូបង្វឹកហាត់ប្រាណ និង Yoga ជារៀងរាល់២ថ្ងៃ ក្នុងមួយអាទិត្យផងដែរ។