khenpheakdey@gmail.com

ធាត់​ជាង​១០០​គីឡូ តែ​តារា​កូរ៉េ​ពូកែ​ញ៉ាំ​រូប​នេះ​​នៅ​តែ​ស្លៀកពាក់​ស្អាត​កប់

  • 2018-01-18 07:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាក់​ដូច​ទម្ងន់​ខ្លួន​ធ្ងន់​មិន​បាន​បង្ក​ជា​បញ្ហា​សម្រាប់​ស្ទីល​ស្លៀក​ពាក់​របស់​តារា​បណ្ដាញ​សង្គម Yang Soobin នោះ​ឡើយ។

គិត​មក​ត្រឹម​ពេល​នេះ អាច​និយាយ​បាន​ថា​អ្នក​ណា​ក៏​ស្គាល់​តារា​បណ្ដាញ​សង្គម​កូរ៉េ Yang Soobin នោះ​ដែរ ព្រោះ​រាល់វីដេអូ​ញ៉ាំ​អី​របស់​នាង​សុទ្ធ​តែ​ទទួល​បាន​ចំនួន​អ្នក​ទស្សនា​រាប់​លាន​នាក់។ ជា​មនុស្ស​ញៀន​នឹង​ការ​ហូប​ចុក​ម្នាក់ ដូច​នេះ​ហើយ​គីឡូ​របស់ Soobin ក៏​មិន​ស្រាល​នោះ​ដែរ ជាក់​ស្ដែង​នាង​មាន​ទម្ងន់​ជាង​១០០​គីឡូ​ឯណោះ។ យ៉ាងណាក៏ដោយ ទម្ងន់​លើស​កំណត់​នេះ​មិន​បាន​ហាម​នាង​ឲ្យ​ស្លៀកពាក់​មិន​ស្អាត​នោះ​ឡើយ ពោល​គឺ​នាង​នៅ​តែ​ស្លៀក​សំលៀកបំពាក់​សម្រាប់​មនុស្ស​ស្រី​ស្គម​ដទៃ​ទៀត​ជា​ធម្មតា ដូច​ជា​រ៉ូប និង​សំពត់​ជា​ដើម។

អាច​និយាយ​បាន​ថា ដោយ​សារ​តែ​មាន​កម្ពស់​ខ្ពស់​ទើប​ធ្វើ​ឲ្យ​ស្រី​ស្អាត​វ័យ​២៥​ឆ្នាំ​មើល​ទៅ​មិន​សូវ​ធាត់​ខ្លាំង​ក៏​ថា​បាន តែ​ការ​មិន​ក្រែង​រអែង​ក្នុង​ការ​ស្លៀកពាក់​របស់ Soobin ទោះ​បី​ជា​ខ្លួន​មាន​សាច់​ខ្លាំង​មែន​បាន​ធ្វើ​ឲ្យ​គេ​អត់​នឹង​សរសើរ​មិន​បាន៕

ចុចអាន៖មិន​ខ្ចី​ថត​រឿងថ្មី ប្ដី​ប្រពន្ធ Joong Ki និង Hye Kyo នៅ​តែ​ឈរ​ជាលំដាប់​កំពូល​តារា​សម្ដែង

ប្រភព៖ kanha   ប្រែ​សម្រួល៖ Caramel