អស់កម្លាំងខ្លាំងនៅកន្លែងធ្វើការ វិធីសាស្ត្រទាំង ៥ ខាងក្រោមអាចជួយអ្នកបាន
- 2018-01-22 01:40:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់កម្លាំងខ្លាំងនៅកន្លែងធ្វើការ វិធីសាស្ត្រទាំង ៥ ខាងក្រោមអាចជួយអ្នកបាន
ចន្លោះមិនឃើញ
សម្រាប់អ្នកធ្វើការ ការគេងឲ្យបានគ្រប់គ្រាន់គឺចាំបាច់ណាស់ ព្រោះវាជួយឲ្យអ្នកមានអារម្មណ៍ជ្រះថ្លា ការផ្ចង់អារម្មណ៍បានល្អ និងមានភាពស្វាហាប់ក្នុងការងារ។ ប៉ុន្តែយូរៗម្ដង អ្នកអាចចូលគេងយប់ជ្រៅ ដោយសារតែការជក់មើលរឿង ឬឆាតលេងជាមួយមិត្តភ័ក្ដិជ្រុលម៉ោង រួចក៏ត្រូវប្រឈមជាមួយការអស់កម្លាំង ងងុយគេង នៅម៉ោងធ្វើការថ្ងៃបន្ទាប់។ ដូច្នេះដើម្បីយឹតយោងស្ថានការណ៍ វិធីសាស្ត្រទាំង៥ខាងក្រោមជាអ្វីដែលអ្នកគួរធ្វើ ដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ស្វាងឡើងវិញ៖
១.ផឹកកាហ្វេតែមួយកែវបានហើយ
អ្នកប្រហែលជាគិតថា ពេលងងុយគេង អស់កម្លាំងអញ្ចឹង ជាតិកាហ្វេអាចឲ្យអ្នកស្វាងបាន។ ខុសស្រឡះការផឹកកាហ្វេលើសកំណត់ អាចបណ្ដាលឲ្យអ្នកឈឺក្បាល និងពិបាកគេងនៅពេលយប់ទៅវិញទេ។ ដូច្នេះអ្នកគប្បីផឹកកាហ្វេតែមួយកែវបានហើយ និងជៀសវាងផឹកនៅពេលរសៀលដាច់ខាត។
២.ប្រើទឹកបាញ់ផ្ដល់សំណើមស្បែកមុខ
អ្នកគួររកទិញផលិតផលណាដែលមានគុណភាពល្អ រួចដាក់ជាប់ខ្លួនក្នុងកាបូប។ មិនត្រឹមតែជួយឲ្យអ្នកស្វាងងងុយគេង វាថែមទាំងជួយថែបំប៉នស្បែកមុខអ្នកឲ្យមានសំណើម ស្រស់ស្រាយ និងធ្វើឲ្យអារម្មណ៍ល្អឡើងវិញថែមទៀតផង។
៣.ស្ដាប់បទចម្រៀង
ប្រសិនបើអ្នកអាចស្ដាប់ចម្រៀងដោយប្រើកាសនៅកន្លែងធ្វើការបាន វាជារឿងល្អមែនទែន។ ជ្រើសរើសប្រភេទបទចម្រៀងញាក់ៗ ដើម្បីដាស់អារម្មណ៍ឲ្យរស់រវើកឡើងវិញ។ ហាមដាច់ខាត កុំស្ដាប់បទអន្លង់អន្លោច ព្រោះវាអាចឲ្យអ្នកគេងលក់ដោយមិនដឹងខ្លួន។
៤.ប្រើ Eyeliner ពណ៌ស
ស្ដាប់ទៅរាងអស់សំណើចបន្តិច ប៉ុន្តែវាពិតជាមានប្រសិទ្ធភាព។ នៅពេលដែលអ្នកគូរភ្នែកជាមួយ Eyeliner ពណ៌ស ភ្នែករបស់អ្នកនឹងមើលឃើញភ្លឺចាំង ដែលអាចជួយលាក់បាំងការងងុយដេក ឬអស់កម្លាំងខ្លាំងនៅពេលព្រឹកបានខ្លះ។ ម៉្យាងទៀត ប្រើពណ៌សបែបនេះ អ្នកមិនសូវខាតពេលព្រោះមិនចាំបាច់ផ្ចិតផ្ចង់ខ្លាំងដូចពណ៌ខ្មៅ។
៥.ឧស្សាហ៍ផឹកទឹក
ទឹកត្រជាក់ អាចជួយដុតកាឡូរីបានយ៉ាងល្អ ព្រោះរាងកាយអ្នកបានប្រឹងប្រែងក្នុងការកម្ដៅទឹកទាំងនោះ។ បើសិនជាអាច អ្នកគួរផឹកវារៀងរាល់មួយម៉ោងម្ដង។ មិនត្រឹមតែជួយផ្ដល់សំណើមឲ្យស្បែក ល្អចំពោះសុខភាព អ្នកក៏ត្រូវឧស្សាហ៍ចូលបន្ទប់ទឹកផងដែរ។ ដូច្នេះវាជាវិធីសាស្ត្រដ៏ល្អ ដែលជួយអ្នកមិនឲ្យងងុយគេង និងស្វាហាប់ឡើងវិញ៕
ចុចអាន៖ការងារទាំង ១០ របស់បុរសៗ ធ្វើឲ្យនារីៗបាក់ចិត្តស្រលាញ់ស្តូក