khenpheakdey@gmail.com

អាហារ​៦មុខ ញ៉ាំ​ឆ្អិន​អាច​ជួយ​សុខភាព​បាន​លើស​លប់​ តែ​បើ​ឆៅ ប្រយ័ត្ន​ស៊យ​ធំ

  • 2018-01-26 06:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារ​ ចិញ្ចឹម​និង​ផ្ដល់​ថាមពល​ ដល់​រាង​កាយ​មនុស្ស។​ អាហារ​មាន​សាច់​ និង​ បន្លែ​ ផ្លែ​ឈើ​ ដែល​មាន​វីតាមីន​ ល្អ​ៗ​ដែល​ជួយ​ទ្រទ្រង់​រាង​កាយ​និង​ទប់​ស្កាត់​ជំងឺ​ផង​ដែរ។​ បន្លែ​​និង​សាច់​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ពេល​ញ៉ាំ​ឆៅ​ជាង​ពេល​ពេល​ចម្អិន​ តែ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ផង​ដែរ។​ បន្លែ​និង​សាច់​ ទាំង​ 6 ​មុខ​នេះ​យក​ល្អ​គួរ​ចម្អិន​មុន​ពេល​ញ៉ាំ​ ដើម្បី​មាន​សុខភាព​ល្អ។​

១.​ បន្លែ​ខៀវ

បន្លែ​ខៀវ​ ដូច​ជា​ ផ្ទី​ ស្ពៃ​ សាលាដ...​ សំបូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​ និង​វីតាមីន​។​ តែ​បើ​ញ៉ាំ​ឆៅ​ បាក់តេរី​ ក្នុង​ដី​ភក់​ ដែល​តោង​ជាប់​និង​គល់​ឬ​ស្លឹក​ អាច​បង្ក​ឲ្យ​ចុក​ពោះ​ និង​រាគ​ក្អួត​។​ ដូច​នេះ​យក​ល្អ​គួរ​ចម្អិន​មុន​ពេល​បរិភោគ​ ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ​ជា​មុខ​សិន។​

២.​ ស៊ុត​ឆៅ

ស៊ុត​មាន់​ឬ​ទា​ដែល​ឆៅ​ ឬ​គេ​ចម្អិន​នៅ​ជ័រ​ព្នៅ​ មាន​ឱជារស​ តែ​វា​ងាយ​ស្រួល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ពុល​ចំណី។​ ព្រោះ​ស៊ុត​ឆៅ​អាច​ផ្ទុក​ បាក់តេរី​ ឈ្មោះ​ Salmonella​ ដែល​អាច​ធ្វើ​ឲ្យ​ពុល​ចំណី​បាន​ ដូច​នេះ​គូរ​បរិភោគ​ស៊ុត​ឆ្អិន​ខ្លាំង​។​

៣.​ សាច់​គោ​ និង​សាច់​មាន់

ដូច​ស៊ុត​ឆៅ​ដែរ​ សាច់​គោ​និង​មាន់​ដែល​ចម្អិន​មិន​ឆ្អិន​អាច​ធ្វើ​ឲ្យ​ ពុល​ចំណី​ដូចគ្នា​។​ ម៉្យាង​ទៀត​ ញ៉ាំ​សាច់​ឆៅ​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ​រលាក​ និង​មាន​ដំបៅ​ខ្ទុះ​ផង​ដែរ។​ ដូច្នេះ​គួរ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​ ដើម្បី​កុំ​ឲ្យ​មាន​ឆ្លង​មេរោគ​ទាំង​នោះ។​

៤.​ ឈីស​

ឈីស​ ជា​អាហារ​ផ្អាប់​ ដែល​មាន​ផ្ទុក​ បាក់តេរី​ Salmonella​ ដែល​អាច​ធ្វើ​ឲ្យ​ ពុល​ចំណី​បាន​បើ​ញ៉ាំ​ឆៅ​ ហើយ​ បាក់តេរី​នេះ​ អាច​ធ្វើ​ឲ្យ​រលូត​កូន​ផង​ដែរ។​ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ចៀស​វាង។​

៥.​ សណ្ដែក​បណ្ដុះ សណ្ដែក​បណ្ដុះ​ គឺ​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​មាន​វីតាមីន​ខ្ពស់​ តែ​ចំពោះ​មនុស្ស​ចាស់​និង​កូន​ក្មេង​ ដែល​ ប្រព័ន្ធ​ការពារ​នៅ​ខ្សោយ​គួរ​ប្រយ័ត្ន​ ។​ យក​ល្អ​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ មុន​ពេល​បរិភោគ​ ព្រោះ​បើ​នៅ​ឆៅ​ វា​អាច​ផ្ទុក​ដោយ​បាក់តេរី​អាក្រក់​ ដែល​ធ្វើ​ឲ្យ​ពុល​ចំណី។​

៦.​ អយស្ទើ

អយស្ទើ​ជា​ប្រភេទ​អាហារ​មេរោគ​ខ្ពស់​ ព្រោះ​វា​រស់នៅ​ និង​ស៊ី​ចំណី​ក្នុង​សមុទ្រ​ ដូច​នេះ​ពេល​សមុទ្រ​កខ្វក់​ ដូចជា​ ការ​បង្ហូរ​លូ​ចូល​និង​ហ៊ា​ប្រេង​ជា​ដើម​។​ ដោយសារ​កង្វក់​ទឹក​នេះ​ធ្វើ​ឲ្យ​ អយស្ទើ​មាន​មេរោគ​និងឆ្លង​ទៅ​មនុស្ស​ពេល​បរិភោគ​ឆៅ។​

ចុចអាន៖​ថ្ងៃ​មក​រដូវ​ស្រីៗ​គួរតែ​ទទួល​ទាន​អាហារ ៥ មុខ ទើប​ជួយ​បំពេញ​អ័រម៉ូន​ឡើង​វិញ

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen