khenpheakdey@gmail.com

​វិធី​ទាក់ចិត្ត​ Crush ឲ្យ​លង់ស្រឡាញ់​ ដោយ​គ្រាន់​តែ​លេង Chat ​ជាមួយ​គ្នា

  • 2018-01-29 09:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ជ្រុល​ជា​មាន​ចិត្ត​លើ​គាត់ ហើយ​ចង់​ឲ្យ​គាត់​ចាប់អារម្មណ៍​វិញ​ហើយ​គួរ​តែ​សាកល្បង ហើយ​រឿង​ដែល​ត្រូវ​ចាប់​ផ្ដើម​មុន​គេ​គួរ​តែ​ជា​ការ​លេង Chat សិន សឹម​បន្ត​ទៅ​វគ្គ​បន្ទាប់​ទឿត។ ពេល​ខ្លះ​មិន​បាច់​ទាល់​តែ​អ្នក​ជួប​គ្នា​ ឬ​ ក៏​នៅ​ក្បែរ​គ្នា​ ទើប​អាច​ឲ្យ​មនុស្ស​ម្នាក់​លង់​ស្រឡាញ់​អ្នក​បាន​នោះ​ទេ​ គ្រាន់​តែ​ជជែក​គ្នា​តាម​សារ​ ឬ Chat ក៏​អាច​ឲ្យ​គេ​ធ្លាក់​ចូល​ក្នុង​អន្លង់​ស្នេហ៍​អ្នក​បាន​ដែរ ៖

១. ប្រាប់​ថា​អ្នក​ដូច​ជា​ធ្លាប់​ជួប ឬ​ស្គាល់ពីិមុន​មក

បើ​អ្នក​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​និយាយ​ជាមួយ​គាត់ពីណា​មុន​មក​ទេ គួរ​តែ​សាកវិធី​នេះ។ វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​អ្នក​ប្រាប់​គាត់​ថា​ ធ្លាប់​ជួប​គ្នា​នៅ​ឯណា? ឬ​ក៏​ធ្លាប់​ឃើញ​នៅ​ក្នុង​កម្មវិធី​អ្វី​មួយ?​ ហើយ​គាត់​នឹង​ចាប់​ផ្ដើម​កត់​សម្គាល់​ពី​អ្នក។

រូបតំណាង

២. សរសេរ​បែប​រីករាយ

អ្នក​គួរ​តែ​សរសេរ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ជក់​ចិត្ត​ក្នុង​ការ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ ដោយ​ជជែក​ជា​លក្ខណៈ​លេង​សើច​ និង ផ្ដល់​ភាព​រីករាយ​ដល់​គាត់។ អ្វី​ដែល​សំខាន់​អ្នក​គួរ​តែ​ដឹង​គឺចៀសវាង​សរសេរ​ជា​អ្វី​ដែល​តឹង​តែង​ពេក​ហើយ​ គួរ​ឲ្យ​ធុញ​ពេល​ដែល​ឃើញ។

៣. ហៅ​ឈ្មោះ​គាត់

ពេល​ដែល​អ្នក​សរសេរ​ពី​អ្វី​មួយ​ទាក់ទង​នឹង​គាត់​គួរ​តែ​ហៅ​ឈ្មោះ​គាត់​នៅ​ក្នុង​នោះ​ ដើម្បី​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ជាមួយ​អ្នក​ទៀត​ផង។ ឧទាហរណ៍ ៖ ខ្ញុំ​ឃើញ​វិសាល​ចូល​ចិត្ត​ញ៉ាំ​អា​ហ្នឹង​សឹង​អី​ ហើយ​នៅ​មក​ថា​អត់​ទៀត។

៤. កុំ​សរសេរ​បែប​កំបុត​កំបុត​ ហើយ ឆ្មើងឆ្មៃ

អ្នក​គួរ​ព្យាយាម​ធ្វើ​ខ្លួន​បែប​ព្រះនាង​ម្ចាស់​ឡើយ​ កុំ​និយាយ​កំបុត​ៗ​ ឬ​ ក៏​និយាយ​ទៅ​គាត់​ លក្ខណៈ​គាត់​អន់​ជាង​អ្នក​នោះ។ អ្នក​គួរ​តែ​សរសេរ​បែប​ឲ្យ​គាត់​ចង់​សួរ​អ្នក​បន្ត​ និង​ មាន​ភាព​កក់​ក្ដៅ​ជាមួយ​អ្នក។

រូបតំណាង

៥. កុំ​សរសេរ​បែប​ពន្យល់​គាត់​ច្រើន​ពេក

សារ​ខ្លះ​អ្នក​មិន​គួរ​សរសេរ​បែប​ពន្យល់​គាត់​វែង​អន្លាយ​ពេក​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គាត់​ធុញ​ ដូច្នេះ​អ្នក​គួរ​តែ​រក្សា​វា​ឲ្យ​ល្មម​បែប​ប្រទាក់​ក្រឡា​គ្នា​វិញ​ទើប​ជា​ការ​ប្រសើរ។

៦. កុំ​សរសេរ​សរសើរ​ពី​ខ្លួន​ឯង

បើ​យើង​ល្អ​មែន​ទោះ​មិន​ប្រាប់​គេ​ក៏​គេ​អាច​ដឹង​ដែរ​ ដូច្នេះ​ហើយ​អ្នក​មិន​ចាំ​បាច់​សរសើរ​ថា​ខ្លួន​ឯង​ល្អ​នេះ​ ល្អ​នោះ​ទេ​ ព្រោះ​វា​ដូច​ជា​អ្នក​កំពុង​អួត​ខ្លួន​ឯង​អីចឹង។

៧. កុំ​សួរ​ដេញដោល​គាត់​ពី​រឿង​ផ្ទាល់​ខ្លួន

ជា​រឿង​មួយ​ដែល​មនុស្ស​មិន​ចូលចិត្ត​នោះ​ទេ​ ព្រោះ​វា​គ្មាន​ហេតុ​ផល​អី​ដែល​អ្នក​ត្រូវ​ដេញដោល​គាត់​ពី​រឿង​ទាំង​នេះ​ទេ។ បើ​មិន​ទាន់​បាន​អី​ផង​សួរ​បែប​ហ្នឹង​ទៅ​ហើយទម្រាំ​ស្និទ្ធ​ជាង​ហ្នឹង​ទៀត​មិន​ដឹង​គាត់​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

រូបតំណាង

ជា​រឿង​ល្អ​ដែល​អ្នក​គួរ​តែ​សាកល្បង​ ព្រោះ​ពេល​ដែល​ជួប​មុខ​គ្នា​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក៕​

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen