Fan Bingbing របូតតំណែងរាជិនីផ្សាយពាណិជ្ជកម្មចូលដៃតារាស្រករក្រោយ
- 2018-01-30 03:33:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing របូតតំណែងរាជិនីផ្សាយពាណិជ្ជកម្មចូលដៃតារាស្រករក្រោយ
ចន្លោះមិនឃើញ
អ្នកគាំទ្របានភ្ញាក់ផ្អើលជាខ្លាំងនៅពេល Zhao Li Ying បានក្លាយជាសិល្បករដែលទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មច្រើនជាងគេនៅក្នុងឆ្នាំ២០១៧។
មុននេះបន្តិច បណ្ដាញព័ត៌មានចិនទើបតែប្រកាសឈ្មោះតារាទាំង១០ដែលទទួលបានកុងត្រាផ្សាយពាណិជ្ជកម្មច្រើនជាងគេនៅក្នុងឆ្នាំ២០១៧។ ខុសជាមួយនឹងការប៉ាន់ស្មានរបស់ជាច្រើន តារាសម្ដែងស្រីវ័យក្មេង Zhao Li Ying បានក្លាយជាតារាដែលទទួលបានកុងត្រាផ្សាយពាណិជ្ជកម្មច្រើនជាងគេ ជាមួយ១២កិច្ចសន្យា។ លទ្ធផលនេះក៏បានច្រានទម្លាក់ តារាសម្ដែង Fan Bingbing ឲ្យចេញពីតារាងកំពូលតារាផ្សាយពាណិជ្ជកម្មទាំង១០ផងដែរ។
យ៉ាងណាក្ដី អ្នកកាសែតបានឲ្យដឹងថា ទោះមិនទទួលបានកុងត្រាច្រើនក៏ដោយ តែកុងត្រាមួយៗរបស់ស្រីស្អាតត្រកូល Fan គឺក្រាស់ក្រែលតែម្ដង។ ជាក់ស្ដែង មុននេះបន្តិច ស្រីស្អាតវ័យ៣៦ឆ្នាំបានក្លាយជាអ្នកតំណាងទូទាំងពិភពលោករបស់ម៉ាកយីហោថៃមួយ។
ខាងក្រោមនេះគឺជាតារាងតារាចិនដែលទទួលបានកុងត្រាផ្សាយពាណិជ្ជកម្មច្រើនជាងគេក្នុងឆ្នាំ២០១៧៕
ជាប់លេខ១គឺតារាសម្ដែង Zhao Li Ying ជាមួយ១៨កុងត្រា
Yang Yang, Yang Mi និង Dilriba ជាប់លេខ២ស្មើគ្នាជាមួយ១២កុងត្រា
William Chan ជាប់លេខ៥ជាមួយ១០កុងត្រា
Lay និង Luhan ជាប់លេខ៦ស្មើគ្នាជាមួយ៩កុងត្រា
Angelababy ជាប់លេខ៨ជាមួយ៨កុងត្រា
Wu Yifan និង Wang Junkai ជាប់លេខ១០ស្មើគ្នាជាមួយ៧កុងត្រា
ចុចអាន៖អត់ទាន់ផុតគ្រោះ ចៀវៃត្រូវគេចោទថាសម្ញែងឫកពាខ្លាំងពេលចូលរួមកម្មវិធី