សាហាវ! គ្រាន់តែអង្គុយលាបក្រែមលេងៗក៏រកបានរាប់លានដុល្លារក្នុងមួយឆ្នាំ
- 2018-01-30 03:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! គ្រាន់តែអង្គុយលាបក្រែមលេងៗក៏រកបានរាប់លានដុល្លារក្នុងមួយឆ្នាំ
ចន្លោះមិនឃើញ
បុរសជនជាតិចិន Li Jiaqi ដែលជាតារាកំពុងល្បីលើអ៊ីនធឺណិតអាចរកចំណូលបានជាង ១០លានយាន់ ឬ ១,៥៣លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ តាមរយៈការសាកល្បង (review) ក្រែមលាបមាត់ នៅលើបណ្ដាញ Taobao របស់ក្រុមហ៊ុន Alibaba។ នេះបើតាមការចុះផ្សាយរបស់ Chinadaily។
ទទួលបានរហស្សនាមថា “អធិរាជក្រែមលាបមាត់” លោក Li ត្រូវតេស្តក្រែមលាបមាត់ជាង ៣០០ប្រភេទ ក្នុងរយៈពេល ៧ម៉ោងក្នុងមួយថ្ងៃ ដោយមិនសម្រាកអ្វីទាំងអស់លើកលែងតែពេលផឹកទឹក និងពេលចូលបន្ទប់ទឹក។ “មនុស្សជាច្រើនតែងសួរខ្ញុំ ដោយគិតថាមនុស្សប្រុសគ្មានជំនាញគ្រប់គ្រាន់ក្នុងការណែនាំពីផលិតផលសម្រាប់មនុស្សស្រីទេ”។ លោក Li និយាយ។
ប៉ុន្តែលោកជឿថា លោកមានអំណោយផលជាពិសេសក្នុងវិស័យនេះ។ ខណៈដែលមនុស្សស្រីជាច្រើនអាចឈឺបបូរមាត់ក្រោយពីពួកគេសាកល្បងលាបក្រែម៣ប្រភេទជាប់ៗគ្នា លោកបែរជាអាចសាកល្បងក្រែមដល់ទៅជាង ៣៨០ប្រភេទក្នុងមួយថ្ងៃ ដោយគ្មានបញ្ហា ដែលធ្វើឲ្យអ្នកគាំទ្រខ្លះរបស់លោកតែងហៅលោកថា “បុរសបបូរមាត់ដែក”។
ការជួយអ្នកគាំទ្រឲ្យអាចទិញផលិតផលដែលស័ក្ដិសមបំផុតសម្រាប់ពួកគេ និងចំណាយអស់តិចបំផុត គឺជាផ្នែកសំខាន់បំផុតសម្រាប់ការងាររបស់លោក។ លើសពីនេះ ជួនកាល លោកក៏បានសុំប័ណ្ណបញ្ចុះតម្លៃពីក្រុមហ៊ុននានាសម្រាប់អ្នកគាំទ្ររបស់លោកផងដែរ។
ការ Live វីដេអូ ដើម្បី Review product លើបណ្ដាញ Taobao នេះមិនមែនអាចធ្វើឡើងដោយលោក Li តែម្នាក់នោះទេ គឺលោកមានក្រុមការងារជាជំនួយការបីបួននាក់ទៀតរង់ចាំជួយ។ អ្នកខ្លះទទួលបន្ទុកទាក់ទងជាមួយហាងនានាលើ Taobao ខណៈអ្នកខ្លះទៀតជួយគាត់ក្នុងការ Live វីដេអូ។
កាលពីចុងឆ្នាំកន្លងទៅនេះ Li ត្រូវបានទាក់ទងឲ្យធ្វើជាគ្រូបណ្ដុះបណ្ដាលផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យ Jiangsu Normal University សម្រាប់វគ្គមួយដែលមានឈ្មោះថា Taobao Writing and Communications ៕