ជំនឿ! អំណោយ ៧ យ៉ាង ជនជាតិអាស៊ីមិនដែលឲ្យគូស្នេហ៍ ជឿថាឆាប់បែកគ្នា
- 2018-02-01 01:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿ! អំណោយ ៧ យ៉ាង ជនជាតិអាស៊ីមិនដែលឲ្យគូស្នេហ៍ ជឿថាឆាប់បែកគ្នា
ចន្លោះមិនឃើញ
បុណ្យនៃសេចក្ដីស្រលាញ់គឺជាបុណ្យប្រពៃណីលោកខាងលិច ដែលបានប្រព្រឹត្តទៅរាងរាល់ឆ្នាំ ចំថ្ងៃទី១៤ ខែកុម្ភៈ។ ជាទូទៅប្រជាជនអឺរ៉ុប និងអាស៊ី មួយចំនួនដូច តែងរៀបចំអំណោយដើម្បីជូនដល់មនុស្សជាទីស្រលាញ់របស់ខ្លួនក្នុងថ្ងៃនោះផងដែរ។ តែចំពោះប្រទេសថៃវិញមានអំណោយខ្លះមិនសក្ដិសមនិងជូនគូរស្នេហ៍ទេ ព្រោះពួកគេជឿថាវាអាចនាំឲ្យជីវិតគូគេដើរដល់ផ្លូវបញ្ចប់ផងដែរ។
កាដូទាំង៧ដែលប្រជាជនថៃមិនជូនគូស្នេហ៍នោះរួមមាន៖
១. ស្បែកជើង
គេយល់ថា ស្បែកជើងនឹងនាំគូស្នេហ៍គេដើរផ្លូវរៀងខ្លួន ដូច្នេះទើបគេចៀសវាងការជូនស្បែកជើង។
២. សំលៀកបំពាក់ពណ៌ខ្មៅ
កាដូជាសំលៀកបំពាក់ជូនគ្នាបាន តែហាមមិនឲ្យមានពណ៌ខ្មៅ។ ព្រោះនៅថៃ ពណ៌ខ្មៅជាពណ៌កាន់ទុក្ខ ដែលជាប្រផ្នូលមិនល្អ។
៣. នាឡិកា
គេជឿថា នាឡិកានឹងកំណត់ម៉ោងនិងថ្ងៃដែលគេចែកផ្លូវគ្នាជាមិនខាន។ ដូច្នេះគួរចៀសវាងការឲ្យនាឡិកាផងដែរ។
៤. ទឹកអប់
ជនជាតិថៃប្រៀបធៀបស្នេហា ទៅនឹងក្លិនទឹកអប់ ដែលបាញ់ដំបូងក្រអូបឈ្ងុយឈ្ងប់ តែយូរទៅក្លិនក៏សាយភាយបាត់អស់។ ដូចនេះជូនទឹកអប់មានន័យថាការស្រលាញ់នឹងរសាត់បាត់ដូចក្លិនទឹកអប់ដែរ។
៥. គ្រឿងកែវ
ថៃយល់ថាជូនកែវងាយប្រេះស្រាំណាស់ ដែលជាន័យមិនល្អនោះឡើយព្រោះដូចស្នេហាឆាប់ប្រេះស្រាំនិងបែកបាក់។
៦. កូនកន្សែង
ប្រជាជនថៃយល់ថា កូនកន្សែងប្រើសម្រាប់ជូតទឹកភ្នែក។ ដូច្នេះការជូនកូនកន្សែងប្រៀបដូចជាទុកជូតទឹកភ្នែកពេលបែកគ្នាដូច្នេះដែរ។
៧. កន្ទាស់អាវ
កន្ទាស់អាវជាគ្រឿងលំអស្រស់ស្អាតមួយ តែជនជាតិថៃយល់ថាអំណោយនេះ វាដូចជាការចាក់ដោតចំបេះដូងឲ្យឈឺដូច្នេះដែរ។